Yearendyearend1140x150

អ៊ីរ៉ង់ ចិន និងរុស្ស៊ីធ្វើសមយុទ្ធកងទ័ពជើងទឹកនៅភាគខាងជើងមហាសមុទ្រឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីរ៉ង់ ចិន និងរុស្ស៊ីធ្វើសមយុទ្ធកងទ័ពជើងទឹកនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ប្រភពរូប៖ thenews2day.com

សមុទ្រឥណ្ឌា៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ ចិន និងរុស្ស៊ី បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទី ២ របស់ពួកគេ នៅភាគខាងជើងនៃមហាសមុទ្រឥណ្ឌានៅថ្ងៃសុក្រនេះ។

កងនាវាចរមកពីកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ និងឆ្មាំបដិវត្តន៍កំពុងចូលរួមក្នុងសមយុទ្ធ «ខ្សែក្រវាត់សន្តិសុខសមុទ្រឆ្នាំ ២០២២» លើផ្ទៃដី 1១៧,០០០ គីឡូម៉ែត្រការ៉េ ដោយឧត្តមនាវីទោ Mostafa Tajoldini អ្នកនាំពាក្យសម្រាប់សមយុទ្ធនេះ បានប្រាប់ទូរទស្សន៍រដ្ឋ។ឆ

សមយុទ្ធនេះនឹងរួមបញ្ចូលលំហាត់យុទ្ធសាស្ត្រផ្សេងៗ ដូចជាការជួយសង្គ្រោះនាវា ដែលកំពុងឆេះ ការដោះលែងនាវាដែលត្រូវបានប្លន់ និងបាញ់ប្រហារលើគោលដៅអាកាសនៅពេលយប់។

លោកបានបន្តថា ប្រទេសទាំងបីបានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នាក្នុងឆ្នាំ ២០១៩ នៅមហាសមុទ្រឥណ្ឌា និងតំបន់សមុទ្រអូម៉ង់។ ហើយគោលបំណងនៃសមយុទ្ធនេះ គឺដើម្បីពង្រឹងសន្តិសុខ និងមូលដ្ឋានគ្រឹះនៅក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងបី ដើម្បីរួមគ្នាគាំទ្រសន្តិភាពពិភពលោក សន្តិសុខដែនសមុទ្រ និងបង្កើតសហគមន៍សមុទ្រ ដែលមានអនាគតរួមគ្នា។

ចាប់តាំងពីឡើងកាន់តំណែងកាលពីខែមិថុនាឆ្នាំមុន ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានបន្តគោលនយោបាយ "មើលទៅខាងកើត" ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយចិន និងរុស្ស៊ី។ ទីក្រុងតេអេរ៉ង់បានចូលរួមជាមួយអង្គការសហប្រតិបត្តិការសៀងហៃកាលពីខែកញ្ញា ដែលជាស្ថាប័នសន្តិសុខអាស៊ីកណ្តាលដែលដឹកនាំដោយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង