Yearendyearend1140x150

ក្នុងនាមជាប្រធានអាស៊ាន តើកម្ពុជានឹងរងឥទ្ធិពលបែបណាពីមហាអំណាចចិន និងអាមេរិក?

នយោបាយ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលទទួលញញួធ្វើជាប្រធានអាស៊ាន។

ភ្នំពេញ៖ ឆ្នាំ២០២២នេះ កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ។ សម្រាប់កម្ពុជា ចំណុចអាទិភាពស្នូលរបស់អាស៊ានក្នុងឆ្នាំ២០២២ គឺមានភាពច្បាស់លាស់៖ ជំរុញស្មារតី «រួបរួមគ្នា» ពីព្រោះនេះគឺជាកត្តាដ៏សំខាន់ដើម្បីរក្សា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន និងសង្កត់ធ្ងន់លើវិធីសាស្ត្រផ្តោតសំខាន់លើសកម្មភាព។ ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ អ្នកវិភាគភូមិសាស្រ្តនយោបាយមួយចំនួនបានយល់ឃើញថាកម្ពុជានឹងទទួលរងឥទ្ធិពលបានទាំង«គុណសម្បត្តិ និង គុណវិបត្តិ»ពីសំណាក់មហាអំណាចចិន និងអាមេរិក។

លោក ឯម សុវណ្ណារ៉ា បានផ្តល់បទសំបទសម្ភាសន៍មកកាន់ ស៊ីស៊ីថាមស៍ថា ក្នុងនាមជាប្រធាន អាស៊ាន កម្ពុជា មានទួនាទីសម្របសម្រួលសំខាន់ណាស់ក្នុងការជួយដោះស្រាយវិបត្តិផ្សេងៗនៅដែន អាស៊ាន។ ប៉ុន្តែបើសិន កម្ពុជា ដើរប្រាកចាកពីភូមិសាស្រ្តគោលនយោបាយសាកលលោក កម្ពុជាអាចប្រឈមមុខ និងបញ្ហាមួយចំនួនដែល និងមិនអាចធ្វើការដោះស្រាយចេញជាក់ស្តែងដូចជាបញ្ហា នយោបាយ នៅប្រទេស មីយ៉ាន់ម៉ា។

លោកយល់ឃើញថា រដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់គោលនយោបាយអព្យាក្រិត ប៉ុន្តែឥរិយាបទនយោបាយថ្នាក់ដឹកនាំកម្ពុជាត្រូវបានមតិជាតិ និងអន្តរជាតិមួយចំនួនយល់ឃើញថា កម្ពុជាកំពុងតែលំអៀងទៅកាន់ ប្រទេសចិន។ លោកបន្ថែមថា កម្ពុជាកំពុងតែពេញចិត្តគម្រោង “ផ្លូវមួយក្រវ៉ាត់មួយ” ( BRI) ដែលជាគំនិតផ្តួចផ្តើមរបស់ ចិន មកកម្ពុជា។ ក៏ប៉ុន្តែក្របខណ្ឌបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកក៏មាន B3W “Build Better World ដែលខ្មែរហៅថា “កសារពិភពលោកឲ្យប្រសើរវិញ” ឥទ្ធិពល B3W ដែលគាំទ្រដោយ G7 ដែលមានបណ្តាលប្រទេស, កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោក ឯម សុវណ្ណារ៉ា ក៏បានបន្តថា អត្ថប្រយោជន៏ដែលកម្ពុជាទទួលបានច្រើនបច្ចុប្បន្ននេះគឺមិនមែនពី ចិន នោះទេគឺអត្ថប្រយោជន៍ពីលោកខាងលិចច្រើនជាងពី ប្រទេសចិន។ ជាក់ស្តែងឧទាហរណ៍ដូចជាកម្ពុជាបានផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ ចិន ក្រោមថវិការប្រហែលជាង 8ពាន់លានដុល្លា ស្របពេលដែលកម្ពុជានាំទៅចិនបាន ត្រឹម ១ពាន់លានដុល្លា តែ ចិន នាំមកកម្ពុជាច្រើនជាងទ្វេរដង ។ ចំណូលដែលយើងរកបានច្រើនសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាច្រើនទទួលបានពីលោកខាងកើត។ លោក បានបន្តថា កម្ពុជាគួរប្រកាន់ជំហរឲ្យទន់ភ្លន់ព្រមទាំងមានតម្លាភាព និងបើជំហរការប្រកួតប្រជែងជាមួយលោកខាងលិច មិនត្រឹមតែប៉ុណ្ណោះ កម្ពុជា មិនគួរលំអៀងទៅខាង ចិន ពេកនោះទេ។

ដោយឡែងអ្នកវិភាគមួយរូបទៀត លោក វ៉ូ វណ្ណះ ក៏បានលើកឡើងថា ក្នុងនាមជាប្រធាន អាស៊ាន កម្ពុជាអាចប្រឈមជាមួយវិបត្តនៅ មីយ៉ាន់មា។ ដរាបណាពុំមានការជ្រោមជ្រែងពីបណ្តាលសមាជិក អា ស៊ាន ផ្សេងទៀត កម្ពុជា ប្រហែលជាមិនអាចចេញមុខដោះស្រាយវបិត្តនៅ មីយ៉ាន់ម៉ា ដែលកំពុងតែជាប់គាំងបានឡើយ។ លោកក៏បន្ថែមថា កម្ពុជាគួរធ្វើសម្បទានមួយដើម្បីដោះស្រាយបញ្ហាមនុស្សធម៏នៅ មីយ៉ាន់ម៉ា។

ចំពោះការប្រជែងអំណាចពីមហាអំណាច អាមេរិក និង ចិន មកកម្ពុជាលោកយល់ឃើញថាអាស៊ាន មានគោលការណ៍ច្បាស់លាស់ដែលពុំលូកដៃទៅលើប្រទេសមហារអំណាច។ លោកក៏បានបន្ថែមថាកម្ពុជាគួរមានគោលនយោបាយ អព្យាក្រិតភាព ដោយគោរពស្របទៅនិងរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា។ យើងក៏គួរតែពង្រឹងអំណាចរដ្ឋឲ្យខ្លាំងជាការពង្រឹងអំណាចបក្ស។ លោកក៏បានបន្ថែមថា រដ្ឋាភិបាលកម្ពុជាក៏គួរណាស់តែលើកទឹកចិត្ត និងបើកលទ្ធភាពឲ្យយុវជនបង្ហាញសមត្ថភាពនោះកម្ពុជានិងមានទម្ថន់នៅលើឆាកអន្តរជាតិ។

គួររំលឹកផងដែរថា អាស៊ានបង្កើតឡើងនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ១៩៦៧។ អាស៊ានជាមហាអំណាចទី ០៧ ផ្នែកសេដ្ឋកិច្ច។ កម្ពុជាក៏ធ្លាប់បានធ្វើជាប្រធានអាស៊ាន ចំនួន ២ ដងរួចមកហើយគឺនៅឆ្នាំ ២០០២ និងឆ្នាំ ២០១២ ហើយឆ្នាំ ២០២២ នេះគឺជាប្រធានអាស៊ានលើកទី ៣ របស់កម្ពុជា។ អាស៊ាន មានបណ្តាលប្រទេសទាំង ១០ ជាសមាជិក ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង