Yearendyearend1140x150

សមាគមត្រគូល​លឹមនៅ​កម្ពុជា​អញ្ជើញ​អុជធូប​គោរពវិញ្ញាណក្ខន្ធសព​អ្នកឧកញ៉ា​ព្រឹទ្ធមហា​ឧបាសិកា​ធម្មញ្ញាណវិវឌ្ឍនា​ប៊ុន ស៊ាងលី

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រតិភូនៃសមាគមត្រគូលលឹមនៅកម្ពុជា ពេលចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

ភ្នំពេញ៖ សមាគមត្រគូលលឹមនៅកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ដឹកនាំប្រតិភូ អញ្ជើញអុជធូបគោរពវិញ្ញាណ​ក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងចូលរួមរំលែកមរណទុក្ខជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ។

គួររម្លឹកផងដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាពកាលពីព្រលឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។ សពអ្នកឧកញ៉ា ប៊ុន ស៊ាងលី បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសម្តេចនាយករដ្ឋមន្រ្តីនៅក្បែរវិមានឯករាជ្យ។

គិតត្រឹមថ្ងៃទី៥នៅថ្ងៃទី០៥ ខែឧសភានេះ គេពិនិត្យមានថ្នាក់ដឹកនាំនៅតាមបណ្តាស្ថាប័នកំពូលៗរបស់ជាតិ និងមកពីតាមក្រសួងនានា ត្រូវបានអនុញ្ញាតឱ្យអញ្ជើញទៅធុជធូបគោរពវិញ្ញាណក្ខន្ធ។តាមគម្រោងសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នឹងត្រូវដង្ហែយកទៅបញ្ចុះនៅឯកស្រុកកំណើត ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែឧសភា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង