Cct850x100 1
1800px x h300px kh

ឯកឧត្តម កៅ ថាចផ្ញើសារជូនពរសម្តេចហ៊ុន សែនក្នុងឱកាសខួបគម្រប់៦៩ឈានចូល៧០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៦៩ ឈានចូល ៧០ វស្សា ដែលនឹងចូលមកដល់ នៅត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២១។

តាំងនាមឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិត កៅ ថាចនិងភរិយា សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងបាន នាំមកនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យមានភាពរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស។ 

បើតាមឯកឧត្តម ក្នុងបរិការណ៍នៃការរីករាលដាលជំងឺ កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ តាមរយៈការដាក់ចេញវិធានការបន្ទាន់មួយចំនួន ការពនឿន យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងបេសកកម្មដ៏អង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជា ក្នុងការព្យាបាលជូនប្រជាពលរដ្ឋ។

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្តី សិរីមហាមង្គល វិបុលសុខ ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម


ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Khcct banner

អត្ថបទទាក់ទង