Yearendyearend1140x150

ទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រសរុប៣៣៤កន្លែង ក្រុមហ៊ុនវិនិយោគចំនួន២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពង់ស្ពឺ៖ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសសរុបទូទាំងខេត្តមានចំនួន ៣៣៤កន្លែង មានកម្មករ និយោជិតសរុបចំនួន ១៤៤ ៧៩៧ នាក់។ ចំណែកនៅទូទាំងខេត្តមានក្រុមហ៊ុនវិនិយោគចំនួន២០ក្រុមហ៊ុន បានវិនិយោគលើដំណាំ ដំណាំកសិ-ឧស្សាហកម្ម នៅលើផ្ទៃដីវិនិយោគសរុបចំនួន ៩៨ ៣០៧ ហ.ត។

លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ថ្លែងក្នុងសន្និសីទសារព័ត៌មាន គិតមកដល់ពេលនេះ ចំណុចសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ស្ពឺ រួមមាន រោងចក្រ សហគ្រាសសរុបទូទាំងខេត្តមានចំនួន ៣៣៤ កន្លែង មានកម្មករ និយោជិតសរុបចំនួន ១៤៤ ៧៩៧ នាក់ ស្រីចំនួន ១០៦ ៩៨២ នាក់ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៥១ កន្លែង មានកម្មករ និយោជិតសរុបចំនួន ១៣៩ ៦៧៨ នាក់ ក្នុងនោះស្រីចំនួន ១០៥ ០០១ នាក់។

លោក យឹម សុខុម បានបន្តថា នៅទូទាំងខេត្តមានក្រុមហ៊ុនវិនិយោគចំនួន ២០ ក្រុមហ៊ុន បានវិនិយោគលើដំណាំ ដំណាំកសិ-ឧស្សាហកម្ម នៅលើផ្ទៃដីវិនិយោគសរុបចំនួន ៩៨ ៣០៧ ហ.ត ក្នុងនោះបានឈូសឆាយចំនួន ៦៤ ៩១៧,៧៤ ហ.ត ព្រមទាំងបានដំណើរការដាំដុះសរុបចំនួន ៣៥ ១៤១,៤៩ ហ.ត។

ជាមួយគ្នានេះ លោក យឹម សុខុម បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ចំនួន ២០ កន្លែង និងអាជីវកម្មសេវាកម្មទេសចរណ៍សរុបចំនួន ២៨៦ កន្លែង។ អាជីវកម្មសេវាកម្មទេសចរណ៍ទាំង ២៨៦ កន្លែង រួមមាន៖ សណ្ឋាគារចំនួន ០៦ កន្លែង អាហារដ្ឋានចំនួន ១១០ កន្លែង ផ្ទះសំណាក់ចំនួន ២០ កន្លែង ភោជនីយដ្ឋានចំនួន ០៣ កន្លែង បៀលហ្គាដិនចំនួន ០១ កន្លែង ក្លឹបចំនួន ០២ កន្លែង ខារ៉ាអូខេចំនួន ១៩ កន្លែង ម៉ាស្សាចំនួន ១០ កន្លែង ផ្ទះមានបន្ទប់ជួលចំនួន ១០៥ កន្លែង និងស្នូកឃ័រចំនួន ១០ កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង