Cct850x100 1
1800px x h300px kh

ជប៉ុនឱ្យកម្ពុជាខ្ចីប្រាក់ប្រមាណ១៨៥លានដុល្លារ ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី ១២ មករានេះ បានចុះហត្ថលេខាបន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារបន្ថែមទៀត ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២។ ពិធីចុះហត្ថលេខាធ្វើឡើង នៅវិមានសន្តិភាព ក្រោមអធិបតីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ថវិកាកម្ចីនេះប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះដូចជា ចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិច។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហាញក្តីរំពឹងថា ថវិកាទាំងអស់នេះនឹងជួយជំរុញឱ្យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាងើបឡើងវិញ តាមរយៈការពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រ ការគាំពារផ្នែកសង្គម និងជនងាយរងគ្រោះ និងការផ្តល់ផ្នែកហិរញ្ញវត្ថុដល់សហក្រិន និង SME។

គួរបញ្ជាក់ថា ក្នុងវិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រកម្រិត១ និង ២ បាននាំឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋមានប្រមាណ ២.៩លាននាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១។ចាប់ពីខែកក្កដា រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិកាក្នុងរង្វង់ប្រមាណ ៥០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និង២។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករ កម្មការិនីក្នុងវិស័យកាត់ដេរ និងវេយណភណ្ឌ ក៏ដូចជាកម្មករ និយោជិតក្នុងវិស័យទេសចរណ៍ ទិញវ៉ាក់សាំង ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀតដែលចាយវាយថវិកាដែលសន្សំទុកអស់ប្រមាណ ២,៣០០លានដុល្លារអាមេរិក៕


Khcct banner

អត្ថបទទាក់ទង