Yearendyearend1140x150

ពលរដ្ឋកម្ពុជាផ្ញើសារអបអរលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ សង្គេតឃើញថាមានប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហោះផ្ញើសារគាំទ្រ និងអបអរសាទរនៅក្នុងបណ្តាញសង្គម ចំពោះលទ្ធផលល្អប្រសើរ និងភាពជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន។

ជាលទ្ធផលក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរគឺសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងខ្លួន។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា ក្នុងរយៈពេល២ថ្ងៃ ទទួលបានលទ្ធផលល្អប្រសើរ និងភាពជោគជ័យ។ ទន្ទឹមនោះសង្គេតឃើញថាមានប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហោះផ្ញើសារគាំទ្រ និងអបអរសាទរនៅក្នុងបណ្តាញសង្គម ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា។

ក្នុងបណ្តាញសង្គម ឃើញមានប្រជាពលរដ្ឋបាន បញ្ចេញមតិផ្ញើសារគាំទ្រ និងអបអរសាទរនៅក្នុងPageជាផ្លូវការរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះថា «សូមចូលរួមគោរពអបអរសាទរនិងកោតសរសើរនូវកិច្ចខិតខំរបស់សម្ដេចតេជោពុកនិងគណៈប្រតិភូជាន់ខ្ពស់ រហូតទទួលបានលទ្ធផលជាផ្កែផ្កានេះ! តាមរយៈបេសកម្មនេះ យើងខ្ញុំមានសេចក្ដីសង្ឃឹម និងសូមជូនពរដល់បងប្អូនភូមាទាំងអស់សូមមានសុខភាពល្អ និងឆាប់បានវិលទៅរកភាពប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ! ដោយសេក្ដីស្រឡាញ់រាប់អាន ពីប្រជាពលរដ្ឋខ្មែរ!»។

បន្ថែមនេះក៏មានប្រជាពលរដ្ឋផ្សេងៗទៀតបានបញ្ចេញមតិគាំទ្រ និងអរគុណអរគុណសម្តេច ហ៊ុន សែន ដែលបានជួយដោះស្រាយបញ្ហានៅភូមា សង្ឃឹមថាពលរដ្ឋភូមានឹងទទួលបានមកវិញនូវប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗ ហើយក៏មានមតិប្រឆាំងមួយចំនួនខ្លះទៀត ដែលសម្តែងការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់សម្តេច។

សូមជម្រាបថា មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា មីយ៉ាន់ម៉ា បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃជំនួបពិភាក្សាដោយស្មោះត្រង់ទៅ ស្មោះត្រង់មក លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសទាក់ទិនទៅនិងសភាពការណ៍ ក្នុងប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្តមនាយឧត្តមសេនីយ៍ មីនអោងឡាំង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង