Cct850x100 1
1800px x h300px kh

បង្ការជំងឺ“កូរ៉ូណា”៖ ខេត្តគួយចូវត្រួតពិនិត្យអ្នកឆ្លងកាត់ទាំងយប់ទាំងថ្ងៃ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អាជ្ញាធរស្រុកតានចាយខេត្តគួយចូវប្រទេសចិន បានពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់។ រូបពី Xinhua

(គួយចូវ) ដើម្បីបង្ការការឆ្លងជំងឺ“កូរ៉ូណា” អាជ្ញាធរស្រុកតានចាយខេត្តគួយចូវប្រទេសចិន បានពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់ទាំងយប់ទាំងថ្ងៃក្នុងតំបន់ព្រៃភ្នំមួយនេះ។បុគ្គលិកបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់រាល់រថយន្ត និងអ្នកដំណើរដែលឆ្លងកាត់។

នៅក្នុងស្រុកតានចាយនេះមានដាក់កន្លែងត្រួតពិនិត្យរហូតដល់ទៅ៥៧កន្លែង ដោយមានបុគ្គលិកប្រចាំការ២៤ម៉ោងដោយប្តូរវេណគ្នា ទោះជាយប់អធ្រាត្រក៏មិនមានដក់អ្នកប្រចាំការឡើយ ដើម្បីធានាសុវត្ថិភាពប្រជាជនក្នុងតំបន់ព្រៃភ្នំមួយនេះ។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង