Yearendyearend1140x150

មន្ត្រីកូរ៉េខាងជើងថា លោក គីម ជុងអ៊ុន កំពុង«តមអាហារដើម្បីប្រទេស»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
មន្ត្រីកូរ៉េខាងជើងថា លោក គីម ជុងអ៊ុន កំពុង«តមអាហារដើម្បីប្រទេស» ប្រភពរូប៖ RT

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានស្រកទម្ងន់យ៉ាងខ្លាំង នៅពេលលោកបាននិយាយនៅក្នុងកិច្ចប្រជុំនៃគណបក្សពលករដែលកំពុងកាន់អំណាច។ ដោយរាងកាយរបស់ Kim បានស្គមគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ បើតាមមន្ត្រីកុម្មុយនិស្តកូរ៉េខាងជើង បាននិយាយថា លោក គីម ជុងអ៊ុន កំពុងតមអាហារ "ដើម្បីប្រទេស"។

លោក គីម បានចំណាយពេលក្នុងសប្តាហ៍នេះ ធ្វើជាប្រធានកិច្ចប្រជុំពេញអង្គនៃគណបក្សពលករកូរ៉េ ដែលជាគណបក្សតែមួយគត់នៅក្នុងប្រទេស។ ខណៈពេលដែលលោកជាញឹកញាប់ប្រើកិច្ចប្រជុំបែបនេះដើម្បីប្រកាសការសម្រេចចិត្តគោលនយោបាយសំខាន់ៗ ដែលជាធម្មតាទាក់ទងទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស ឬទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក។ តែការជួបជុំនៅឆ្នាំនេះគឺមានគោលបំណងមិនច្បាស់លាស់នៃ "ការណែនាំការតស៊ូរបស់បក្ស និងប្រជាជន ចំពោះដំណាក់កាលបន្ទាប់នៃជ័យជំនះ” នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល។

ខណៈពេលដែលលោក គីម មិនបានចេញសេចក្តីប្រកាសជាសាធារណៈណាមួយចាប់តាំងពីកិច្ចប្រជុំបានចាប់ផ្តើមកាលពីថ្ងៃចន្ទ រូបថតរបស់បុរសខ្លាំងកូរ៉េខាងជើងបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈដោយសារតែការសម្រកទម្ងន់យ៉ាងឆាប់រហ័សជាក់ស្តែងរបស់លោក។ លោក គីម មានកម្ពស់ប្រហែល ១.៧០ cm និងធ្លាប់មានទម្ងន់ ១៣០ kg តាមការប៉ាន់ប្រមាណរបស់កូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ លោក គីម បានស្រក់ទម្ងន់ជាលំដាប់ចាប់តាំងពីដើមឆ្នាំនេះមក។

បញ្ហាទឹកជំនន់ និងការផ្គត់ផ្គង់ធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ១៩ តាមសេចក្តីរាយការណ៍បានបង្កឱ្យមានការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសកូរ៉េខាងជើង ជាមួយនឹងការបិទព្រំដែនរដ្ឋកុម្មុយនិស្តជាមួយប្រទេសចិន កាន់តែធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ រដ្ឋាភិបាល ដែលមានភាពតឹងតែងយ៉ាងល្បីល្បាញអំពីការតស៊ូផ្ទៃក្នុងរបស់ប្រទេស ហាក់ដូចជាបានទទួលស្គាល់បញ្ហានេះ ដោយបញ្ជាក់ថា លោក គីម កំពុងតមអាហារ "ដើម្បីប្រទេស" នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើន។

កាលពីដើមខែនេះ លោក គីម បានកាន់អំណាចរយៈពេល ១០ ឆ្នាំ ដោយបានចូលកាន់តំណែងបន្ទាប់ពីការស្លាប់របស់ឪពុកគាត់ក្នុងឆ្នាំ ២០២១។ នៅពេលនោះលោក បានប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិ និងបន្តអភិវឌ្ឍកម្មវិធីមីស៊ីលរបស់រដ្ឋ។ ទោះបីជាបានជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឱកាសជាច្រើនក៏ដោយ ក៏លោកមិនមានវឌ្ឍនភាពច្បាស់លាស់ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ដែលជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង