Yearendyearend1140x150

អាជ្ញាធរខេត្តសៀមរាបដាំគ្រាប់ត្នោត២ពាន់គ្រាប់នៅតាមព្រំប្រទល់តំបន់៣នៃដែនបឹងទន្លេសាប

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពអាជ្ញាធរខេត្តសៀមរាបដាំគ្រាប់ត្នោតចំនួន ២ពាន់គ្រាប់នៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្រុងសៀមរាប
 (រូបភាព៖ រដ្ឋបាលខេត្តសៀមរាប)

ខេត្តសៀមរាប ៖ គ្រាប់ត្នោតចំនួន ២ពាន់គ្រាប់ ត្រូវបានអាជ្ញាធរខេត្តចុះដាំនៅតាមព្រំប្រទល់តំបន់៣ នៃដែនបឹងទន្លេសាប ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។ ការដាំគ្រាប់ត្នោតនេះ ជាផ្នែកមួយនៃការស្តារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រានរបស់ជនខិលខូច។

យោងតាមសេចក្តីជូណដំណឹង នៅក្នុងឱកាសនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ដោយមានការចូលរួមពីប្រជាការពារមកពីភូមិទាំង៧ ក្នុងសង្កាត់ជ្រាវ បានចុះដាំគ្រាប់ត្នោតប្រមាណជាង ២ពាន់គ្រាប់ នៅតាមព្រំប្រទល់តំបន់៣ នៃបឹងទន្លេសាប។

លោកបន្តថា ការដាំនេះ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ចាប់ពីចំណុចព្រំប្រទល់សង្កាត់ជ្រាវ និងឃុំកណ្តែក ស្រុកប្រាសាទបាគង ដល់ព្រំប្រទល់សង្កាត់ជ្រាវ និងសង្កាត់សៀមរាប នៃក្រុងសៀមរាប។ លោកចៅសង្កាត់ បានឲ្យដឹងទៀតថា ការដាំគ្រាប់ត្នោតនេះ ជាផ្នែកមួយនៃការស្តារឡើងវិញ នូវនិរន្តរភាពរបស់បឹងទន្លេសាប បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសង្គ្រោះបឹងជង្រុកត្រីដ៏ធំរបស់កម្ពុជាមួយនេះ ឲ្យរួចផុតពីការទន្ទ្រានរបស់ជនខិលខូច។

គួរបញ្ជាក់ថា ខេត្ដសៀមរាប មានដីព្រៃលិចទឹកជាង១២ម៉ឺនហិកតា គ្របដណ្តប់ក្រុង ស្រុកចំនួន៦ មានស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និង ស្រុកក្រឡាញ់។ បន្ទាប់ពីមានការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តសៀមរាប ជារឿយៗបានចុះធ្វើការដាំដុះកូនឈើព្រៃលិចទឹកឡើងវិញ ដើម្បីស្តារនូវជម្រករបស់មច្ឆាជាតិ នៅរដូវវស្សា និងទីជម្រកសត្វស្លាបគ្រប់ប្រភេទផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង