Yearendyearend1140x150

ជប៉ុនអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនាឆ្នាំ២០២២

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា នៅក្នុងឱកាសជួបពិភាក្សាជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា 
(រូបភាព៖ ហ្វេសប៊ុកផេកសម្តេច) 

ភ្នំពេញ៖ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែតទៅទស្សនកិច្ចជាផ្លូវការនៅជប៉ុននាឆ្នាំ២០២២។ការអញ្ជើញនេះ ធ្វើឡើងក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេច។

ឯកឧត្តម សាហ៊ីរ៉ូ មិកាមិ (Masahiro Mikami) បានរាយការណ៍ជូនសម្ដេច អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។

ទាក់ទងទៅនឹងវិស័យការពារជាតិ ឯកឧត្តមបានឱ្យដឹងថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។

ការអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនាវាស្វ័យការពារជើងទឹកនៅកម្ពុជា សម្ដេច ហ៊ុន សែន សូមស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២ ធ្នូ បានប្រកាសគាំទ្រឱ្យឯកឧត្តម ហ៊ុន ម៉ាណែត បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសសម្តេច។ ការប្រកាសនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និង សមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង