Yearendyearend1140x150

សហគ្រាសផ្តល់សេវាកម្មក្នុងប្រទេសចិនចាប់ផ្តើមបើកដំណើរការឡើងវិញលើស៨០ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

លោក Gao feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន

ចិន៖ ស្របនឹងពេលដែលនិន្នាការណ៍បង្ការ និងគ្រប់គ្រងជំងឺឆ្លងក្នុងប្រទេសចិនមានភាពកាន់តែល្អប្រសើរឡើងអត្រាស្តារការងារឡើងវិញនៃសហគ្រាផ្តល់សេវាកម្មក្នុងជីវភាពរបស់នៅក្នុងប្រទេសចិនទាំងមូល បានកើនឡើងដល់លើសពី ៨០ភាគរយ ។

លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា បច្ចុប្បន្ននេះពេលប្រកបអាជីវកម្មសហគ្រាសមួយចំនួននៅតែប្រឈមនឹងការលំបាកដូចជាអតិថិជនមិនហ៊ាន ចាយវាយ គ្មានទំនុកចិត្ត មានអតិថិជនមិនសូវច្រើន និង បានប្រាក់ចំណូលទាបជាដើម។

លោក Gao Feng បន្តថា ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធនឹងរួមគ្នាតាក់តែងគោលនយោបាយ ដើម្បីបញ្ចុះថ្លៃជួលផ្ទះរបស់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាអ្នកប្រកបអាជីវកម្មឯកជនផងដែរ។

ក្រៅពីនេះក្រសួងពាណិជ្ជកម្ម នឹង ធ្វើការសាកល្បងពីការអភិវឌ្ឍសេវាកម្មជីវភាពរស់នៅក្នុងសហគមន៍ ដើម្បីបំផុស សក្តានុពលចំណាយក្នុងសហគមន៍ ព្រមនិងអនុវត្តសកម្មភាព ក្នុងពេលសមរម្យក្នុងន័យ ធ្វើឱ្យមុខរបរ ភោជ្ជនីយដ្ឋានមានភាពល្អប្រសើរឡើងវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង