Yearendyearend1140x150

WHO៖កូវីដ-១៩មានប្រភពចេញពីធម្មជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកម៉ៃឃើល នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោក

ភ្នំពេញ៖ អង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់នៅថ្ងៃទី១ ខែឧសភានេះថា ជំងឺកូវីដ១៩ មានប្រភពចេញមកពីធម្មជាតិ។

លោកម៉ៃឃើល នាយកប្រតិបត្តិកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសន្និសីទកាសែតថា អង្គការនេះបានស្តាប់យោបល់ម្តងហើយម្តងទៀតនូវយោបល់របស់អ្នកជំនាញជាច្រើនដែលបានសិក្សាដោយយកចិត្តទុកដាក់នូវប្រភពមេរោគកូវីដ១៩ ហើយបានសន្មត់ថាមេរោគថ្មីនេះមានប្រភពចេញពីធម្មជាតិ។

បច្ចុប្បន្ននេះអ្វីដែលសំខាន់គឺត្រូវកំណត់នូវវីរុសថ្មីនេះដែលរស់នៅក្នុងធម្មជាតិ ដើម្បីយល់អោយកាន់តែច្បាស់អំពីវីរុសថ្មីថាតើវាឆ្លងពីសត្វទៅមនុស្សដោយវិធីណា។ នេះបើតាមសម្តីរបស់លោកម៉ៃឃើល។

លោកបន្តថា មានតែការយល់ដឹងនេះទេដែលអាចចាត់វិធានការបង្ការការពារនិងវិធានការសុខភាពសាធារណៈដើម្បីបង្ការកុំអោយមានការផ្ទុះនូវជំងឺស្រដៀងគ្នានាពេលអនាគតទៀត។ មួយវិញទៀតអង្គការសុខភាពពិភពលោកក៏កំពុងសហការជាមួយបណ្តាប្រទេសនានាលើបញ្ហានេះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង