Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងប្រចាំថ្ងៃជាង ១ ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមផ្ទុះកូវីដ១៩ ដែលមានចំនួនអ្នកឆ្លងប្រចាំថ្ងៃជាង ១ ម៉ឺននាក់​ ប្រភពរូប៖​ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃកូវីដ១៩ ក្នុងស្រុកចំនួន ១៦,០៩៣ ករណី កាលពីថ្ងៃទី ១៩ ខែ ធ្នូ ។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងខេត្តក្រុងចំនួន ៦០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ១,៥៤៣,០៦៦ ករណីនៅក្នុងប្រទេស។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ខេត្ត ហាណូយ មានករណីឆ្លងចំនួន ១,៤០៥ ករណី, ទីក្រុង ហូជីមិញ ១,០១៤ ករណី និងទីក្រុង កាម៉ូវ ចំនួន ១,៣៤៥ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ២១៥ នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ សរុបមានចំនួន ២៩,៥៦៦ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រហែល ៦១.៨ លាននាក់នៃប្រជាជននៅប្រទេសវៀតណាម បានទទួលការចាក់វ៉ាក់សាំងពេញលេញ និងមនុស្ស ប្រហែលជាង ៧៥.៦ លាននាក់បានចាក់វ៉ាក់សាំងមួយដូស និង មនុស្ស ១.១ លានដូស ទទួលបានការចាក់វ៉ាក់សាំងដូសទី៣៕ 

Khcct banner

អត្ថបទទាក់ទង