Yearendyearend1140x150

«ពហុកីឡដ្ឋានជាតិមរតកតេជោ»សម្ពោធបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសម្ពោធបើកដំណើរការជាផ្លូវការក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ពហុកីឡដ្ឋានជាតិមរតកតេជោ បានត្រូវបានត្រៀមរួចទៅហើយសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២២ និងស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ នៅឆ្នាំ ២០២៣។ការបង្កើតពហុកីឡាដ្ឋានស្តង់ដារអន្តរជាតិនឹងធ្វើឱ្យវិស័យកីឡាកម្ពុជាឈានដល់កម្រិតថ្មី និងទាក់ទាញព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំនានាមកកម្ពុជា។

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតតេជោ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន ធ្លាប់អញ្ជើញចូលរួមពិធីប្រកាសទទួល និងប្រគល់ រួមគ្នានូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីនារសៀលថ្ងៃទីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ។

ពហុកីឡាដ្ឋានធំបំផុតរបស់កម្ពុជា គ្របដណ្តប់លើផ្ទៃដី ជាង១៦ហិកតា ផ្ទៃដីសាងសង់ប្រមាណ ៨ម៉ឺនម៉ែត្រការ៉េ ចំណាយថវិកាប្រមាណ ១៦០លានដុល្លា ពហុកីឡដ្ឋានអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង