Yearendyearend1140x150

សមាគមរោងចក្រកាត់ដេរ៖ការផ្អាករោងចក្របណ្តោះអាសន្នមិនមែនដោយសាររឿងEBA

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មកររោងចក្រនៅក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអះអាងថា ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លីរបស់រោងចក្រមួយចំនួននៅពេលខាងមុខមិនមានអ្វីពាក់ព័ន្ធនឹងដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពាក់ណិជ្ជកម្ម(EBA) របស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានពន្យល់ថា បច្ចុប្បន្ននេះ«វត្ថុធាតុដើម»ប្រហែលជាង៦០ភាគរយសម្រាប់បម្រើឱ្យផលិតកម្មក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និង ស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន។ប៉ុន្តែដោយសារតែនៅចិនមានការរីករាលដាលនៃជំងឺ កូរ៉ូណា ធ្វើឱ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទទ្វាបណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែនេះ ទើបចាប់ផ្តើមដំណើរការឡើងវិញ។

បើតាមសមាគមរោងចក្រកាត់ដេរ បញ្ហានេះនឹងបង្កឱ្យមានផលិតប៉ះពាល់ចង្វាក់ផ្តត់ផ្គត់ដល់រោងចក្រនៅកម្ពុជាដោយរោងចក្រមួយចំនួនអស់វត្ថុធាតុដើមសម្រាប់ផលិតកម្មនៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់។បញ្ហានេះរោងចក្រគ្មានជម្រើសអ្វី ក្រៅពីការផ្អាកប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្នរយៈពេល១ខែពេញ ឬដល់២ខែ។

ដូច្នេះរផ្អាកបណ្តោះអាសន្នរយៈពេលខ្លីរបស់រោងចក្រមួយចំនួនមិនមានអ្វីពាក់ព័ន្ធនឹងដំណើរការនៃការដកប្រព័ន្ធអនុគ្រោះពាក់ណិជ្ជកម្ម(EBA)ទេ ព្រោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនឹងត្រូវចូលជាធរមាននៅក្នុងរយៈពេលមិនតិចជាង៦ខែខាងមុខ ប្រសិនបើផ្អាកដំណើរការEBAពីកម្ពុជា។នេះជាការលើកឡើងរបស់ GMAC។

គួរបញ្ជាក់ថា យ៉ាងហោចណាស់មានរោងចក្រចន្លោះពី១០ ទៅ១៥ កំពុងពិចារណាសុំព្យួរកិច្ចសន្យាការងារមួយរយៈដោយសារតែខ្វះ«វត្ថុធាតុដើម»ដើម្បីដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។ប្រសិនបើរោងចក្រទាំងអស់នោះត្រូវបិទទ្វាវានឹងប៉ះពាល់ដល់កម្មករកម្មការិនីរោងចកក្រប្រមាណពី៦ពាន់ទៅ៨ពាន់នាក់។នេះបើតាមអះអាងរបស់លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ។

តែយ៉ាងណាក៏ដោយ ការខ្វះខាតនូវ«វត្ថុធាតុដើម»សម្រាប់ផលិតទៅជាផលិតផលសម្រេចមិនមែនមានតែនៅកម្ពុជានោះទេ ពោលគឺនៅប្រទេសក្នុងតំបន់អាស៊ីទាំងមូលកំពុងប្រឈមនឹងបញ្ហានេះដូចគ្នា តួយ៉ាងដូចជា៖ខ្សែសង្វាក់ផលិតរថយន្ត ឬមួយក៏បរិក្ខាអគ្គិសនីមួយចំនួននៅក្នុងប្រទេសជប៉ុន នៅកូរ៉េក៏កំពុងប្រឈមនឹងបញ្ហានេះ ហើយសូម្បីតែរោងចក្រហាងផលិតស្បែកជើង រោងចក្រសំលៀកបំពាក់មួយចំនួនក៏បានប្រកាសបិទទ្វាផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង