Yearendyearend1140x150

សមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបសត្វក្រួចបង្កកខុសច្បាប់ជាង៣ពាន់គីឡូនាំចូលពីវៀតណាម

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សកម្មភាពសមត្ថកិច្ចឃាត់ទុកសាច់ក្រួចបង្កកនាំចូលពីវៀតណាម 

ខេត្តកណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាលបង្រ្កាបបានសាច់សត្វក្រួចបង្កកចំនួន៦៤កេសស្មើនឹង៣២០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាមមកកាន់កម្ពុជា តាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

រថយន្តមួយគ្រឿង ចំណុះ១តោន ម៉ាក KIA FRONTIER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BA-៤០៥៣ ដែលបានដឹកសត្វក្រួចបង្កកចំនួន៦៤កេសស្មើនឹង៣២០០គីឡូក្រាម នាំចូលពីប្រទេសវៀតណាមមកកាន់កម្ពុជាតាមច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិក្រាំងគាំ ឃុំត្រែង ស្រុកកណ្ដាល ស្ទឹងខេត្តកណ្តាល ។ ការបង្ក្រាបនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ។

បច្ចុប្បន្ន ក្រុមការងារបាននាំយកវត្ថុតាងទាំងអស់នេះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីចាត់ការបន្តតាមនីតិវិធី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង