Yearendyearend1140x150

អ៊ីស្រាអែលធ្វើទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅអារ៉ាប់រួម ខណៈកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ៊ីស្រាអែលធ្វើទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅអារ៉ាប់រួម ខណៈកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់ ប្រភពរូប៖ RT

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Naftali Bennett បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសអារ៉ាប់រួម ដោយស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តថ្មីនៃឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់។

លោក Bennett គ្រោងនឹងជួបជាមួយព្រះអង្គម្ចាស់ Mohamed bin Zayed Al Nahyan នៃទីក្រុង Abu Dhabi នៅថ្ងៃចន្ទ ដែលជាទស្សនៈកិច្ចលើកដំបូងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅប្រទេសអារ៉ាប់រួម។ វាជាជំហានបន្ទាប់នៅក្នុងទំនាក់ទំនងដែលត្រូវបានធ្វើឱ្យមានលក្ខណៈធម្មតាកាលពីឆ្នាំមុន តាមរយៈកិច្ចព្រមព្រៀងរបស់ Abraham ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលនោះ។

ប្រហែលជាកង្វល់រួមដ៏ធំបំផុតរបស់សម្ព័ន្ធមិត្តថ្មី អ៊ីរ៉ង់ ដែលអ៊ីស្រាអែលបានបញ្ចុះបញ្ចូលឱ្យជួយគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយត្រូវបានគេរាយការណ៍ថា បានព្យាយាមធ្វើការរួមគ្នាលើការការពារមីស៊ីល ជាមួយរដ្ឋឈូងសមុទ្រអារ៉ាប់ ដែលចែករំលែកការព្រួយបារម្ភអំពីទីក្រុងតេអេរ៉ង់។

កិច្ចចរចារវាងអ៊ីស្រាអែល និងអារ៉ាប់រួមក៏កើតមានឡើងផងដែរ នៅពេលដែលរដ្ឋាភិបាលរបស់លោក Bennett ជិតដល់ការសម្រេចចិត្តថាតើត្រូវយល់ព្រមលើកិច្ចព្រមព្រៀងដែលអាចឱ្យប្រេងដឹកជញ្ជូនបាននៅក្នុងកំពង់ផែសមុទ្រក្រហមដែរឬទេ។

អ្នកការពារជាតិអ៊ីស្រាអែល និង UAE បានព្រមព្រៀងគ្នាកាលពីខែមុន ដើម្បីរួមគ្នាបង្កើតនាវាគ្មានមនុស្សបើកសម្រាប់កម្មវិធីដូចជា សង្គ្រាមប្រឆាំងនាវាមុជទឹក។ កាលពីខែមុន កងទ័ពជើងទឹករបស់អ៊ីស្រាអែលបានចូលរួមក្នុងសមយុទ្ធដែនសមុទ្ររួមគ្នាជាមួយអារ៉ាប់រួម និង បារ៉ែន ដែលជាកិច្ចសហការជាប្រវត្តិសាស្ត្រ ដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានបង្ហាញពីការបញ្ជូនសារព្រមានដល់អ៊ីរ៉ង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង