Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សម្តេច ស ខេង៖"បេក្ខភាពនាយករដ្ឋមន្ត្រីខ្ញុំគោរពតាមការសម្រេចរបស់សម្តេច ហ៊ុន សែន"

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនជនរួមជាតិដែលបញ្ជាក់ពីគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី។សាររបស់សម្តេច ស ខេងនេះ ធ្វើឡើងក្រោយពីក្រុមបក្សប្រឆាំងចោទប្រកាន់ពីជម្លោះផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ក្នុងសារផ្ញើជូនជនរួមជាតិសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំហរតែងតែគោរព និង គាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំងសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ទៀត ។

ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត សម្តេច ស ខេង ក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេច ហ៊ុន សែន ជាប្រធានផងដែរ។

សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រកាស​ថាកូន​ប្រុសច្បង​របស់​សម្តេចគឺ​ ឯកឧត្តម ហ៊ុន​ ម៉ាណែត​ នឹង​ធ្វើជា​នាយក​រដ្ឋមន្ត្រី​បន្ត​ពីសម្តេច តែត្រូវ​ឆ្លង​កាត់​ការបោះឆ្នោត។ការប្រកាសនោះមាន​ ស្ថាប័ន​សាធារណៈ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ សកម្មជន​ដែល​ស្រលាញ់​គណបក្ស​កាន់​អំណាច​ បាន​បង្ហោះ​សារ​ព្រោងព្រាធ​ តាម​បណ្តាញ​សង្គម​ និង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ គាំទ្រ​ការ​ប្រកាស​របស់​សម្តេច ហ៊ុន សែន។

តែយ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏មិនទាន់អាចដល់ពេលធ្វើជានាយករដ្ឋមន្ត្រីភ្លាមៗដែរ ដ្បិតថ្នាក់ដឹកនាំចាស់ៗ កំពុងឈរជើងនៅឡើយនៅក្នុងជួរបក្សកាន់អំណាច។សម្រាប់សម្តេច ហ៊ុន សែន យ៉ាងហោចណាស់ក៏ពី៨ទៅ១០ឆ្នាំទៀតដែរ ខណៈដែលសម្តេច អះអាងថា សុខភាពលោកនៅរឹងមាំ៕



Khcct banner

អត្ថបទទាក់ទង