Cct850x100 1
1800px x h300px kh

ស្រីលង្កាប្រកាសរកឃើញវីរុសបំប្លែលថ្មី«អូមីក្រុង»ជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្រីលង្កា៖ប្រទេសស្រីលង្កា នៅថ្ងៃទី ៣ ធ្នូនេះ បានរកឃើញករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុង ដែលជាករណីដំបូងរបស់ប្រទេសនេះ។

អាជ្ញាធរសុខាភិបាលស្រីលង្កា បានប្រកាសនៅថ្ងៃសុក្រនេះថា អ្នកវិជ្ជមានក្នុងករណីនេះគឺជាពលរដ្ឋស្រីលង្កា ដែលទើបនឹងធ្វើដំណើរត្រលប់មកពីអាហ្វ្រិកខាងត្បូងកាលពីពេលថ្មីៗនេះ។

អនុប្រធាន ផ្នែកសេវាសុខាភិបាល នៃប្រទេសស្រីលង្កាបានបញ្ជាក់ថា “ដោយសារតែមានការប្រុងប្រយ័ត្នខ្ពស់របស់យើង បន្ទាប់ពីការធ្វើតេស្តបញ្ជាក់ថាបានរកឃើញករណីវិជ្ជមានកូវីដ១៩បំលែងថ្មីប្រភេទ អូមីក្រុងលើកដំបូងក៏ដោយ តែយើងមិនចាំបាច់មានការភ័យស្លន់ស្លោនោះឡើយ ពីព្រោះយើងកំពុងដោះស្រាយស្ថានភាពនេះ។”

Khcct banner

អត្ថបទទាក់ទង