Yearendyearend1140x150

ស្ថាបនាកំណាត់ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរីសោភ័ណ) សម្រេចបាន ៨០,០២%

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ គម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ក្នុងការស្ថាបនាកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ឆ្លងកាត់ពីខេត្តបាត់ដំបងទៅស្រុកសិរីសោភ័ណ ដែលមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ សម្រេចបាន ៨០,០២% គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ត្រូវបានបែងចែកជាបីផ្នែកធំៗរួមមាន ផ្នែកខាងជើងសម្រេចបាន ៨០,០២% ផ្នែកកណ្តាលសម្រេចបាន ១៤,៩០% និងផ្នែកខាងត្បូងសម្រេចបាន ២៣,៩០% ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។

បច្ចុប្បន្នការអនុវត្តការងារស្ថាបនាបាននឹងកំពុងធ្វើការក្រាលកៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន បើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់ ងាយស្រួលបើកបរ ចំណេញពេលវេលា ពិសេសផ្តល់ភាពងាយស្រួលក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ ការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្ម។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ការស្ថាបនាមានរយៈពេល៣៦ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង