Cc time
Cct850x100 1
Sme laon web banner(1800 x 300)

សម្តេច ហ៊ុន សែន៖ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពជំនួសតំណែងជានាយករដ្ឋមន្ត្រី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងស្តាំ៖ សម្តេច ហ៊ុន សែន និងឆ្វេង ឯកឧត្តម ហ៊ុន ម៉ាណែត

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២ ធ្នូ បានប្រកាសគាំទ្រឱ្យឯកឧត្តម ហ៊ុន ម៉ាណែត បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជំនួសសម្តេច។ការប្រកាសនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និង សមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។ 

បើតាមសម្តេច ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្តេចគឺឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តនាពេលខាងមុខ ប៉ុន្តែការធ្វើនាយករដ្ឋមន្រ្តីនេះ ក៏ត្រូវឆ្លងកាត់ធ្វើការបោះឆ្នោត ។ ការមានប្រសាសន៍បែបនេះ គឺជាឆ្លើយតបទៅនឹងក្រុមប្រឆាំងមួយចំនួនដែលតែងតែលើកឡើងអំពីបញ្ហានេះជាដដែលៗ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន បែបនេះ គឺជាការឆ្លើយតបនឹងការរិះគន់របស់ក្រុមប្រឆាំងមួយចំនួនដែលចង់បំបែកផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មានវ័យ ៤៣ឆ្នាំ ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៣ មាន​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការរង​កង​អង្គរក្ស។ក្នុងបក្សឯកឧត្តម ​គឺជា​សមាជិក​គណៈ អចិន្ត្រៃយ៍ ស្ថិតក្នុង​​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​។ ក្រៅពីនេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​ប្រធាន​ចលនា​យុវជន​ដឹកនាំ​សមាជិក​ជំនាន់​ក្រោយរបស់​គណបក្ស​ប្រជាជន​កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង