Yearendyearend1140x150

អនុព័ន្ធយោធានៃស្ថានទូតចិននៅកម្ពុជា៖ “កងទ័ពចិន-កម្ពុជាពួតដៃគ្នាប្រឆាំងកូវីដ-១៩”

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កាលពីថ្ងៃទី២៥ខែមេសា យន្តហោះដឹកអីវ៉ាន់របស់កងទ័ពជើងអាកាសប្រទេសចិនបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញម្តងទៀតដោយបំពាក់នូវសម្ភារៈបរិក្ខារពេទ្យសំរាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។វរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកឥរិយាបថនេះថា បាននាំមកនូវមនោសញ្ចេតនានិងមិត្តភាពដ៏ជ្រាលជ្រៅនិងការជូនពរល្អប្រសើរពីប្រជាជនចិនជាង១៤០០លាននាក់និងពីយោធិនចិនចំនួន២លាននាក់។

លោកវរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានសរសេរថា នេះគឺជាជំនួយលើកទី៣ដែលក្រសួងការពារជាតិចិនបានផ្តល់សម្ភារពេទ្យសំរាប់ទប់ស្កាត់ជំងឺកូវីដ-១៩ជូនចំពោះក្រសួងការពារជាតិកម្ពុជា ហើយបានបង្ហាញច្បាស់លាស់ថែមទៀតនូវមិត្តភាពដូចបងប្អូនដែកថែបរវាងកងទ័ពទាំងពីរចិននិងកម្ពុជា ព្រមទាំងសេចក្តីសម្រេចចិត្តមឹងម៉ាត់ក្នុងការពួតដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះបីជាជំងឺកូវីដ-១៩កំពុងរីករាលដាលនៅពិភពលោក ប្រទាញមនុស្សឲ្យឆ្ងាយចេញពីគ្នា ក៏ប៉ុន្តែចិត្តរបស់កងទ័ពទាំងពីរនិងប្រទេសទាំងពីរចិននិងកម្ពុជាជាប់ទល់នឹងគ្នាកាន់តែជិតស្និទ្ធ ក៏ដូចជាដៃរបស់យើងចាប់កាន់តែរឹងមាំ។

គួររំលឹកថា ពេលប្រទេសចិនស្ថិតនៅគ្រាលំបាកធ្ងន់ជាងគេ មិត្តកម្ពុជាបានផ្តល់ជំនួយភ្លាមៗ។ ៨០ថ្ងៃមុន យន្តហោះមួយគ្រឿងបានចុះចតនៅអាកាយដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្ទាន់ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់ប្រទេសចិនខាងវិស័យនយោបាយនិងសីលធម៌ ក៏បានប្រតិបត្តិដំណើរការជាក់ស្តែងក្នុងការបង្ហាញនូវខ្លឹមសារជាស្នូលនៃសហគមន៍រួមវាសនាចិននិងកម្ពុជា។ លោក ស៊ី ជីន ពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបានជាកុងសង់ស៊ីសដ៏សំខាន់ស្តីពីការជំរុញអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរឲ្យស៊ីជំរៅនិងពួតដៃប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩។ នាថ្ងៃទី២ ខែមីនា ពិធីប្រគល់-ទទួលសម្ភារៈការពារទប់ស្កាត់វីរុសកូវីដ-១៩របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំឡើងក្នុងស្ថានទូតចិនប្រចាំកម្ពុជា។ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ភាគីកម្ពុជាគាំទ្រចិនយ៉ាងមឹងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាល កងទ័ពយោធា និងប្រជាជនចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកជម្នះលើកិច្ចប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។

ជំងឺកូវីដ-១៩ក៏ដូចជាបញ្ជា ដើម្បីបំពេញបេសកកម្មពេញទំហឹង កងទ័ពយោធាចិនបានអនុវត្តន៍គោលនយោបាយរបស់មជ្ឈិមបក្សនិងគណៈកម្មការយោធាមជ្ឈិមបក្សយ៉ាងមឹងម៉ាត់ ហើយបានរួមវិភាគទានយ៉ាងលេចធ្លោក្នុងការប្រយុទ្ធយកជម្នះក្នុងសង្គ្រាមបង្ការនិងគ្រប់គ្រង់ជំងឺនេះ។ ចូលសង្គ្រាមតាមបញ្ជា នាថ្ងៃទី២៤ខែមករា កងទ័ពយោធាចិនបានចាត់ចេញក្រុមពេទ្យទី១ក្នុងទូទាំងប្រទេសចិន ចុះជួយឧបត្ថម្ភទីក្រុង វូ ហាន។ កងទ័ពចិនបានទទួលភារកិច្ចធ្ងន់ធ្ងរយ៉ាងក្លាហាន សរុបចាត់តាំងបុគ្គលិកពេទ្យជាង៤០០០នាក់ រៀបចំគ្រែសំរាប់ព្យាបាលអ្នកជំងឺ២៨៥៦គ្រែ ហើយទទួលអ្នកឆ្លងជំងឺ៧១៩៨នាក់។ ដោយសារតែមានបច្ចេកទេសជំនាញបរិបូរណ៍ បានទទួលជោគជ័យពេញលេញក្នុងភារកិច្ចសង្គ្រោះអ្នកជំងឺ ជាពិសេសបានសម្រេចគោលដៅ គឺ វាយប្រយុទ្ធជំងឺប្រកបដោយជោគជ័យ អត់មានបុគ្គលិកណាឆ្លងវីរុស។ ក្រៅពីនេះ កងទ័ពចិនក៏យកចិត្តទុកដាក់ការស្រាវជ្រាវវិទ្យាសាស្ត្រដែរ នាថ្ងៃទី១៦ខែមីនាបានចាប់ផ្តើមការសាកល្បងវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ដំណាក់កាលទី១ ជាលើដំបូងនៅប្រទេសចិនដែលត្រូវចាក់ពិសោធលើមនុស្ស។ នាថ្ងៃទី១២ខែមេសា បានឈានដល់ការសាកល្បងចាក់វ៉ាក់សាំងលើមនុស្សដំណាក់កាលទី២ ហើយគឺជាប្រទេសមុនគេឈានដល់ដំណាក់កាលទី២។

ទោះខ្យល់ក្តី ទោះភ្លៀងក្តី យើងត្រូវសាមគ្គីគ្នា។ មេរោគមិនរើសអើងជនជាតិឬប្រទេសណាមួយទេ មនុស្សជាតិគឺជាសហគមន៍រួមវាសនាតែមួយដែលពឹងផ្អែកគ្នាទោះសុខឬទុក្ខ។ មានតែគាំទ្រឧបត្ថម្ភទៅវិញទៅមក ពន្លឺនៃភាពជោគជ័យទើបនឹងមកដល់យ៉ាងឆាប់រហ័ស។ ប្រទេសចិនមិនអាចភ្លេចជំនួយទប់ស្កាត់ជំងឺកូវីដ-១៩ ដែលផ្តល់ដោយរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសនានា រាប់បញ្ចូលទាំងប្រទេសកម្ពុជា ជូនចំពោះភាគីចិន។ កងទ័ពចិនកំពុងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ជាមួយកងទ័ពនានានៅលើពិភពលោក ហើយបានផ្តល់ជំនួយសំរាប់ទប់ស្កាត់ជំងឺនេះ អាស្រ័យសមត្ថភាពរបស់ខ្លួនជូនចំពោះកងទ័ពកម្ពុជា ក៏ដូចជាកងទ័ពផ្សេងទៀត ដើម្បីថែរក្សាសន្តិសុខនិងសុវត្ថិភាពលើវិស័យសុខាភិបាលអន្តរជាតិ ពួតដៃបង្កើតសហគមន៍រួមសុខាភិបាលនិងសុខភាពមនុស្សជាតិ។

នៅគ្រាលំបាក ស្គាល់មិត្តពិតប្រាកដ។ នាថ្ងៃទី២៤ខែមីនា ក្រុមពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩របស់កងទ័ពរំដោះប្រជាជនចិនបានអញ្ជើញដល់ក្រុងភ្នំពេញ នេះគឺជាក្រុមពេទ្យលើកទីមួយដែលកងទ័ពចិនបានចាត់តាំងកម្លាំងជូនដល់ពិភពលោកដើម្បីជួយទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ បានបង្កើត«លើកដំបូង»ថែមទៀតក្នុងទំនាក់ទំនងកងទ័ពទាំងពីរចិននិងកម្ពុជា។ ជាងមួយខែកន្លងមកហើយ ក្រុមពេទ្យនិងអ្នកជំនាញភាគីកម្ពុជាធ្វើការពេញទំហឹង សហការគ្នាជិត្តស្និទ្ធ ពុះពារឧបសគ្គយ៉ាងសកម្ម ក្តោបក្តាប់ពេលវេលាបានល្អ បានបង្កើតនិងកែសម្រួលសមត្ថភាពបង្ការនិងគ្រប់គ្រងជំងឺទាំងគ្រប់ដំណើរការ។សម្តេចតេជោបានថ្លែងការកោតសរសើរយ៉ាងខ្ពង់ខ្ពស់ រីឯសម្តេចពិជ័យសេនា ទៀ បាញ់ក៏បានអញ្ជើញចុះពិនិត្យនៅនឹងកន្លែងជាច្រើនដង ហើយបានថ្លែងការកោតសរសើរដែរ។

ជំងឺកូវីដ-១៩បានជំរុញកិច្ចសហប្រតិបត្តិការលើសុខាភិបាលនិងវេជ្ជសាស្ត្រយរវាងកងទ័ពចិននិងកម្ពុជា ចំណែកឯកវិស័យផ្សេងទៀតក៏មិនផ្អាកដំណើរការទេ នេះបានបញ្ចាំងឲ្យឃើញនូវជំនឿទុកចិត្តយុទ្ធសាស្ត្រដ៏ខ្ពង់ខ្ពស់និងកិច្ចសហប្រតិបត្តិការជាក់់ស្តែងយ៉ាងស៊ីជំរៅរវាងកងទ័ពទាំងពីរ។ ចាប់តាំងពីថ្ងៃទី១៥ខែមីនាដល់ថ្ងៃទី១ខែមេសា លំហាត់សមយុទ្ធនាគមាស-២០២០រវាងកងទ័ពចិននិងកម្ពុជាបានប្រារព្ធឡើងតាមពេលកំណត់។ កងទ័ពទាំងពីរចែកជាក្រុមលាយគ្នា សហការគ្នាធ្វើប្រតិបត្តិការ បានទទួលជោគជ័យពេញលេញលើគ្រប់មេរៀនលំហាត់ ហើយធានាថា អត់មានបុគ្គលណាមួយឆ្លងមេរោគកូវីដ-១៩ បានអនុវត្តដោយជោគជ័យក្នុងការហ្វឹកហាត់ទាហានត្រៀមសង្គ្រោមផងនិងការបង្ការទប់ស្កាត់មេរោគផង។ នេះបានបន្ថែមសោភណភាពដ៏ស្រស់ផូរផងថែមមួយកម្រិតទៀតលើប្រវត្តិសាស្រ្តនៃកិច្ចសហប្រតិបត្តិការមេត្រីភាពរវាងប្រទេសទាំងពីរនិងកងទ័ពទាំងពីរ។

«ជឿទុកចិត្តគ្នា ជួយយកអាសាគ្នាទៅវិញទៅមក»។ ការជួយឧបត្ថម្ភទៅវិញទៅមករវាងកងទ័ពទាំងពីរចិននិងកម្ពុជាគឺកើតចេញពីក្រអៅបេះដូង អត់ដាក់លក្ខខណ្ឌៈអ្វីសោះ។ រីឯកិច្ចសហប្រតេបត្តិការរវាងកងទ័ពចិននិងកម្ពុជាក៏ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មិនសំដៅដល់ភាគីទី៣ទេ។ កងទ័ពទាំងពីរយើងពួតដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនប្រទេសទាំងពីរដោយពេញតំហឹង នេះបញ្ចាំងឲ្យឃើញនូវស្មារតីសហគមន៍រួមវាសនាដែលមិនអាចបំបែកបំបាក់ និងស្មារតីអន្តរជាតិនិយមនិងមនុស្សធម៌ពិតប្រាកដ ហើយគឺជាគំរូល្អនៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីនៅក្នុងអន្តរជាតិ។

ជំងឺកូវីដ-១៩នៅមិនទាន់បំបាត់សម្អាតទេ សភាពការណ៍ទប់ស្កាត់មេរោគនេះនៅតែមានភាពធ្ងន់ធ្ងរដែរ កងទ័ពប្រទេសទាំងពីរមានភារកិច្ចធ្ងន់ត្រូវអនុវត្តន៍និងមានផ្លូវវែងត្រូវដើរឆ្លង។ ស៊ូឡើង ប្រទេសកម្ពុជា។ ស៊ូឡើង ប្រទេសចិន។ ស៊ូឡើង កងយោធពលខេមរភូមិន្ទ។ ស៊ូឡើង កងទ័ពរំដោះប្រជាជនចិន។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង