Cct850x100 1
1800px x h300px kh

កញ្ញាអាត សុធាវី បង្កើតយុទ្ធនាការ Think Plastic កាត់បន្ថយប្រើប្រាស់ប្លាស្ទិកក្នុងសង្គមកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
កញ្ញា អាត សុធាវី គឺជាស្ថានិក Think Plastic

ភ្នំពេញ៖កញ្ញា អាត សុធាវី គឺជាស្ថានិក Think Plastic ដែលជាយុទ្ធនាការមួយចាប់ផ្ដើមពីដើមឆ្នាំ ២០១៩ ក្នុងគោលបំណងចែករំលែកចំណេះដឹង បង្កើនការយល់ដឹង និងបទពិសោធន៍នានា តាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដេញសង្គមហ្វេសប៊ុក ដោយជម្រុញទឹកចិត្តក្នុងកែប្រែឥរិយាបថអ្នកប្រើប្រាស់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព និងសមស្រប បានដឹងច្បាស់ពីគុណវិបត្តិ ផលប៉ះពាល់ការកើនឡើងនៃសំរាមប្លាស្ទិក និងស្វែងរកដំណោះស្រាយជាក់ស្ដែង។

កញ្ញា អាត សុធាវី គឺជាស្ថានិក Think Plastic

ក្នុងពេលជួបសន្ទនាជាមួយស៊ីស៊ីថាមស៍ កញ្ញា សុធាវី បានថ្លែងក្នុងមួយថ្ងៃ កម្ពុជាបានចោលសម្រាមប្រមាណ ១០០០០ តោន ក្នុងនោះមាន ២០% ឬ ២០០០ តោនជាសម្រាមប្លាស្ទិក និង៨០០០តោនទៀត ជាប្រភេទសំរាមផ្ទះបាយ សំណល់រឹង នាឆ្នាំ២០១៩កន្លងទៅ។ក្នុងទីក្រុងភ្នំពេញតែមួយបានចោលសម្រាមប្រមាណ ៣០០០ តោន ក្នុងនោះមានថង់ប្លាស្ទិកប្រមាណ ១០ លានថង់ក្នុងថ្ងៃ។

កញ្ញា អាត សុធាវី បានកត់សម្គាល់ឃើញថា ជាង៣០ឆ្នាំមុន កម្ពុជាមិនទាន់មានប្លាស្ទិកច្រើនឡើយទេ។ ជាក់ស្ដែង ៥ឆ្នាំមុន សូម្បីតែកែវកាហ្វេ មានម៉ូដតែមួយ តែបច្ចុប្បន្នកែវកាហ្វេ មានច្រើនប្រភេទសម្បូរបែប។ ការប្រើប្រាស់ប្លាស្ទិកនៅក្នុងជីវិតប្រចាំថ្ងៃវាក្លាយជាបញ្ហាដ៏ធំមួយសម្រាប់បរិស្ថាននៅលើពិភពលោក នាពេលបច្ចុប្បន្ន។ សំណល់ប្លាស្ទិកមាននៅគ្រប់ទីកន្លែង ក្នុងទឹក លើដី ក្នុងខ្យល់។

ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សុធាវី គិតថា ប្រជាជនទាំងអស់គ្នាគួរតែអនុវត្តគោលការណ៍ 4Rs គឺ ១.បដិសេធមិនប្រើប្រាស់ (Refuse) ៖ មិនទទួលយកប្រើប្រាស់ប្លាស្ទិក តាមលទ្ធភាព។ ២. កាត់បន្ថយការបង្កើតប្លាស្ទិក(Reduce) ៖ ព្យាយាមមិនប្រើប្លាស្ទិកតាមលទ្ធភាព។ ៣.កែច្នៃឡើងវិញ(Recycle) ៖ កែច្នៃសំរាមប្លាស្ទិកដើម្បីប្រើប្រាស់ឡើងវិញ តាមលទ្ធភាព។ ៤.ប្រើប្រាស់ឡើងវិញរាល់ប្លាស្ទិក(Reuse) ៖ ប្រើប្រាស់វត្ថុដែលជាប្លាស្ទិកឡើងវិញ មុខពេលសម្រេចចិត្តប្រើប្រាស់ប្លាស្ទិកថ្មី។ 4Rs ខាងលើ គឺ Refuse និង Reuse ជាជម្រើសសំខាន់ណាស់សម្រាប់គ្រប់ៗគ្នា អាចពិចារណាក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ខ្លួន។

កញ្ញា អាត សុធាវី គឺជាស្ថានិក Think Plastic 

កញ្ញា សុធាវី បញ្ជាក់ថា «ក្រសួងបរិស្ថាននឹងគម្រោងធ្វើការរៀបចំអនុក្រឹត្យនៃការហាមឃាត់ក្នុងការនាំចូល និងការផលិតប្លាស្ទិក ដូចជា ៥ប្រភេទគឺ ប្រអប់ស្នោរ កែវកាហ្វេ បំពង់បឺត សម ស្លាបព្រាជ័រ។ ខ្ញុំសង្ឃឹមថា បើសិនអនុក្រឹត្យចេញប្រកាសជាផ្លូវការមក វានឹងមានការកាត់បន្ថយនៃការប្រើប្រាស់ប្លាស្ទិកបានល្អប្រសើរ។ តួយ៉ាងនៅប្រទេសថៃ បានអនុវត្តនៃគោលការណ៍បានរួចមកហើយ ដោយជំនួសការប្រើប្រាស់របស់អាចប្រើបានឡើងវិញ ករណីការខ្ចប់អាហារមកក្រៅ គឺអាចប្រើប្រាស់ផលិតផលក្រដាស ឬស្លឹកធម្មជាតិ និងឆាប់រលាយក្នុងរយៈពេលខ្លីបំផុត ដែលមិនមែនជាប្លាស្ទិកឡើយ»។

កញ្ញា អាត សុធាវី គឺជាស្ថានិក Think Plastic

ជាក់ស្ដែង ស្ថានិកយុទ្ធនាការ Think Plastic បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងដើរតួអង្គយ៉ាងសំខាន់ ចូលរួមសកម្មភាពកាត់បន្ថយសំរាមប្លាស្ទិក តាមរយៈដើរអប់រំប្រជាពលរដ្ឋគួរព្យាយាមចៀសការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាព ដើម្បីជាគំរូល្អៗ ដល់ក្មេងៗជំនាន់ក្រោយ។កញ្ញា អាត សុធាវី គឺជាយុវជនមួយរូបដែលសកម្មក្នុងសកម្មភាពនេះ ហើយអ្នកគាំទ្រជាច្រើនទទួលស្គាល់ថា យុទ្ធនាការ Think Plastic បានចែករំលែកចំណេះដឹងជាច្រើនពាក់ព័ន្ធប្លាស្ទិក។

ជាធម្មតា កញ្ញា សុធាវី ត្រូវបានគេចាត់ទុកថាជា តារារះថ្មី (Rising Star) ប៉ុន្តែកញ្ញាផ្ទាល់យល់ថា ខ្លូននាងមិនមែនជាតារានោះទ តែជាព្រអាទិត្យរះទៅវិញ (Rising sun) ។ សុធាវីចង់អោយការប្រឹងប្រែងរបស់នាង មានឥទ្ធិពលជាវិជ្ជមាន និង ជំរុញការកែប្រែឥរយាបទ ដែលប្រៀបដូចជា ពេលព្រះអាទិត្យរះឡើង យើងទាំងអស់គ្នា មានពន្លឺ និង អាចចេញទៅធ្វើការអ្វីមួយ ក្នុងករណីនេះ គឺ ជំរុញអោយប្រជាជនកម្ពុជាក្នុងការ ចូលរួម ធ្វើការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជារៀងរាល់ថ្ងៃ ។

កញ្ញា អាត សុធាវី គឺជាស្ថានិក Think Plastic ដ៏ឆ្នើម

ស្ថានិកយុទ្ធនាការ Think Plastic បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងដើរតួអង្គយ៉ាងសំខាន់ ចូលរួមសកម្មភាពកាត់បន្ថយសំរាមប្លាស្ទិក តាមរយៈដើរអប់រំប្រជាពលរដ្ឋគួរព្យាយាមចៀសការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាព ដើម្បីជាគំរូល្អៗ ដល់ក្មេងៗជំនាន់ក្រោយ។កញ្ញា អាត សុធាវី គឺជាយុវជនមួយរូបដែលសកម្មក្នុងសកម្មភាពនេះ ហើយអ្នកគាំទ្រជាច្រើនទទួលស្គាល់ថា យុទ្ធនាការ Think Plastic បានចែករំលែកចំណេះដឹងជាច្រើនពាក់ព័ន្ធប្លាស្ទិក។

កញ្ញាសុធាវី សំណូមពរចុងក្រោយដល់សាធារណជនថា « ការចាប់ផ្ដើមពីតូចក៏ដោយ ក៏ល្អគ្រាន់បើជាងមិនធ្វើអ្វីសោះ បែរជាបង្កើនសំរាមប្លាស្ទិកថែមទៀតក៏មាន។ វិធីល្អបំផុត បើសិនជាអ្នកលក់ និងអ្នកទិញបដិសេដមិនប្រើបំពង់បឺតជ័រជំនួសបំពង់បឺតធ្វើពីឬស្សី ឬក្រដាសវិញ ប្រើប្រាស់ស្បោង ឬថង់បរិស្ថាន ប្រើប្រាស់ដបទឹកដែលអាចប្រើឡើងវិញបាន ប្រើប្រាស់ប្រអប់ ឬវត្ថុជំនួសថង់ប្លាស្ទិកដើម្បីវេចខ្ចប់អាហារ ឬសម្ភារនានា ប្រើប្រាស់កែវ ឬដបប្រើឡើងវិញដើម្បីដាក់កាហ្វេ ឬភេសជ្ជៈផ្សេងៗ។ គ្រប់យ៉ាង ចាប់ផ្ដើមចេញពីខ្លួនអ្នក!»៕

កញ្ញា អាត សុធាវី 


ពាក្យទាក់ទង: ប្លាស្ទិក សំរាម
Khcct banner

អត្ថបទទាក់ទង