Cct850x100 1
1800px x h300px kh

ក្រុមហ៊ុន​ថ្មី៣នឹងប្រើប្រព័ន្ធSmart​ Systemគ្រប់គ្រងការប្រមូលសំរាមនៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
កម្មវិធីប្រកាសពីក្រុមហ៊ុនឈ្នះការប្រមូលសំរាមនៅភ្នំពេញ។

ភ្នំពេញ៖យោងយោចណាស់មានក្រុមហ៊ុនចំនួន៣ បានឈ្នះសិទ្ធិក្នុងការទទួលប្រមូលសំរាមក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា ហើយចំណោមក្រុមហ៊ុន៣នោះ ក្រៅពីក្រុមហ៊ុនស៊ីនទ្រីគឺមានក្រុមហ៊ុនបរទេសមកពីបារាំង សិង្ហបុរី និងក្រុមចិន។ក្រុមហ៊ុនទាំងអស់នេះនឹងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង Smart​ System ដើម្បីគ្រប់គ្រងការប្រមូលសំរាមនៅភ្នំពេញ ខណៈដែលអាជ្ញាធរត្រៀមចេញAPP ផ្តល់ព័ត៌មានស្តីពីសំរាម។

ក្រុមហ៊ុនទាំង៣ដែលបានទទួលបានសិទ្ធក្នុងការប្រមូលសម្រាមនៅក្រុងភ្នំពេញមានដូចជា ក្រុមហ៊ុនស៊ីនទ្រី (Cintri Cambodia)សហការជាក្រុមហ៊ុនចិន អេវើប្រាយ (Everbrigth China) , ក្រុមហ៊ុន 800 ស៊ូបភើ (SUPER/GAEA) (បារាំង-សិង្ហបុរី) និងក្រុមហ៊ុនចិន ម៉ិស៊ូដាគ្រុប( Mizuda Group Co.,Ltd) ។ ក្រុមហ៊ុនទាំងអស់នេះ ត្រូវបានបែងចែកសិទ្ធិប្រមូលសំរាមតាមទីតាំងផ្សេងៗគ្នា។

ក្រុមហ៊ុន SUPER/GAEA បានដេញយកតំបន់ទី១ មាន៥ខណ្ឌដូចជា ខណ្ឌព្រែកព្នៅ ខណ្ឌរស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌទួលគោក។ រីឯតំបន់ទី២ត្រូវបានដេញឈ្នះដោយក្រុមហ៊ុន ម៉ិស៊ូដាគ្រុប ដែលមាន៥ខណ្ឌដូចជា ខណ្ឌកំបូល ខណ្ឌប៉ូសែនជ័យ ខណ្ឌដង្កោ ខណ្ឌ៧មករា និងខណ្ឌដូនពេញ។ ចំពោះតំបន់ទី៣បានលើក្រុមហ៊ុនស៊ីនទ្រី ដែលចូលជាមួយក្រុមហ៊ុនចិនឈ្មោះថា អេវើប្រាយ ហើយតំបនើនេះមាន៤ខណ្ឌ ដូចជាខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌចម្ការមន និងខណ្ឌបឹងកេងកង។

លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ បានប្រាប់ស៊ីស៊ីថាមស៍ថា និតីវិធីនៃការរៀបចំការដេញថ្លៃឬនីតិវិធីស្តង់ដារអន្តរជាតិ គឺជាការប្រកួតប្រជែងអន្តរជាតិដែលបានបែងចែកជា២ដំណាក់កាល។ ដំណាក់កាលទី១គឺជាការវាយតម្លៃទៅលើលក្ខណៈសម្បតិ្តរបស់ក្រុមហ៊ុន នៅក្នុងឌំណាក់កាលនេះមាន១០ក្រុមហ៊ុនចូលរួម ហើយជាប់បានក្រុមហ៊ុនចំនួន៦តែប៉ណ្ណោះដែលនឹងត្រូវអញ្ជើញទៅចូលរួមនៅក្នុងដំណកា់កាលទី២។ ប៉ុន្តែនៅក្នុងដំណកា់កាលទី២មានតែ៤ក្រុមហ៊ុនប៉ុណ្ណោះដោយសារតែក្រុមហ៊ុន២ទៀតមិនបានដាក់ពាក្យ។

លោកបន្តថា ក្នុងចំណោមក្រុមហ៊ុនទាំង៤នេះ ត្រូវចម្រាញ់យកក្រុមហ៊ុនឈ្នះតែ៣ប៉ុណ្ណោះមកទល់ពេលនេះ។ បន្ទាប់ពីរកបានក្រុមហ៊ុនដែលឈ្នះឃើញហើយ គឺត្រូវមានការចរចារពីតម្លៃដែលបានដាក់នៅក្នុងកិច្ចសន្យា។ លោកបញ្ជាក់ថា ការចរចារនេះក៏ជាចំណុចមួយនៅក្នុងការអូសបន្លាយពេលវេលាផងដែរ។

បើតាមលោក នួន សំណាវុធ នៅក្នុងដំណាក់កាលនៃការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋ ក្រុមហ៊ុនទាំងនេះនឹងប្រើប្រព័ន្ធ Smart System ក្នុងការត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការ និងត្រួតពិនិត្យការផ្តល់សេវាប្រចាំថ្ងៃរបស់ក្រុមហ៊ុននីមួយដូចជា កម្រិតនៃភាពស្អាតក្នុងការប្រមូលសម្រាម ទីតាំងនៃការប្រមូលសម្រាមជាដើម។

តែយ៉ាងណាក្នុងនាមលោកជារដ្ឋករ លោកមានភារកិច្ចក្នុងការត្រួតពិនិត្យទៅលើសេវាកម្ម ដែលមានជាការបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃ ដើម្បីផ្តល់ជាភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការត្រួតពិនិត្យមើលការបង់ថ្លៃសម្រាប់សេវាកម្មប្រមូលសម្រាម។ ម្យ៉ាងវិញទៀតអតិថិជន ឬប្រជាពលរដ្ឋដែលប្រើប្រាស់សេវាកម្មនេះក៏អាចផ្តល់ជាមតិយោបល់ទាក់ទងទៅនឹងសកម្មភាពនៃការប្រមូលសម្រាមថាតើមានភាពលឿនរហ័សទាន់ចិត្ត ឬផ្សេងៗទៀត៕

ពាក្យទាក់ទង: សំរាម
Khcct banner

អត្ថបទទាក់ទង