Cc time
Cct850x100 1
Sme laon web banner(1800 x 300)

មេខ្លោងល្បែងអនឡាញដ៏ធំម្នាក់ធ្លាប់វិនិយោគនៅកម្ពុជាត្រូវបានចិនចាប់ខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ ប្រទេសចិន បានប្រកាសនៅថ្ងៃទី២៦ វិច្ឆិកានេះថា អាជ្ញាធរបានបង្ក្រាបបទល្មើសល្បែងអនឡាញដ៏ធំ និង ចាប់បានមេខ្លោងល្បែងអនឡាញដ៏ធំម្នាក់។

មន្ទីរសន្តិសុខសាធារណៈទីក្រុង Wenzhouនៃប្រទេសចិន បានស្នើសុំឱ្យព្រះរាជអាជ្ញាយល់ព្រមលើការចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះថា Alvin Chao ពីបទល្មើសបើកបនល្បែងខុសច្បាប់។

ឆ្លងកាត់ការពិនិត្យតាមនិតិវិធីរួចមក ព្រះរាជអាជ្ញានៅថ្ងៃទី២៦ ខែវិច្ជិកានេះ បានយល់ព្រមលើការចាប់ខ្លួនជនសង្ស័យ Alvin Chao។

សូមបញ្ជាក់ថា លោក Alvin Chaoត្រូវបានគេដឹងថា ជាថៅកែក្រុមហ៊ុន Suncity Group

ដែលគ្រប់គ្រងកាស៊ីណូធំជាច្រើននៅម៉ាកាវ និងក្រៅប្រទេស ហើយក៏ធ្លាប់ព៌ត៌មានផ្សាយថា ជាមេខ្លោងល្បែងអនឡាញដ៏ធំម្នាក់ លោកក៏មានបើកក្រុមហ៊ុននៅកម្ពុជាផងដែរ៕

Khcct banner

អត្ថបទទាក់ទង