Yearendyearend1140x150

ទេសចរហូឡង់ម្នាក់កំពុងតាមដានក្រោយពីមានអាការៈក្តៅខ្លួនខ្លាំង

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

(ខេត្តព្រះសីហនុ)៖ នៅពេលនេះ ទេសចរហូឡង់ម្នាក់ដែលជិះលើនាវាកម្សាន្តមួយនៅខេត្តព្រះសីហនុ កំពុងតាមដានពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា បន្ទាប់ពីរកឃើញថា រូបគេមានអាការៈក្តៅខ្លួនខ្លាំង។ នេះបើតាមការអះអាងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះនៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។

ទេចរហូឡង់នោះត្រូវបានដាក់នៅដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ និង កំពុងរង់ចាំលទ្ធផលសំណាកពីវិទ្យាស្ថានជាតិប៉ាស្ទ័រ។ សម្តេច ហ៊ុន សែន បានអះអាងដូច្នេះថា៖ «គេកំពុងធ្វើពិសោធន៍ថា មានមេរោគកូរ៉ូណានោះឫអត់? បើមានមេរោគកូរ៉ូណា គឺជនជាតិហូឡង់ម្នាក់នេះ ត្រូវនៅតែនៅព្យាបាលនៅក្នុងប្រទេសកម្ពុជារហូតដល់ជា»។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍នៅព្រឹកនេះថា មកទល់ពេលនេះ លទ្ធផលស្រាវជ្រាវរកវីរុសកូរ៉ូណាចំពោះទេសចរជនជាតិ ហូឡង់ នៅមិនទាន់ចេញលទ្ធផលនៅឡើយ ហើយចំពោះស្ថានភាពរបស់ជនជាតិហូឡង់រូបនេះ មានអាការៈក្ដៅខ្លួន និង ឈឺបំពង់កតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា កម្ពុជារកឃើញករណីឆ្លងមេរោគកូរ៉ូណាតែមួយករណីប៉ុណ្ណោះនៅក្នុងខេត្តព្រះសីហនុ គឺលើជនជាតិចិនម្នាក់ដែលមកពីក្រុងវូហាន មកលេងនៅខេត្តព្រះសីហនុរបស់កម្ពុជា។ ប៉ុន្តែជនជាតិចិនម្នាក់នេះ បានជាសះស្បើយពីមេរោគឆ្លងនេះហើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃចន្ទ។ នៅថ្ងៃអង្គារនេះ ជនជាតិចិនម្នាក់នោះ និងក្រុមគ្រួសាររបស់គាត់នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង