Yearendyearend1140x150

តបប្រសាសន៌សម្តេច៖“ចិនផ្តល់ឥណទានគោរពកម្ពុជា”ចិនថា“នេះសម្តីផុសចេញពីបេះដូងសម្តេច”

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៣ វិច្ឆិកានេះ បានលើកឡើងថា មិត្តចិន ផ្តល់ឥណទានដោយគោរពតាមការចង់បានរបស់កម្ពុជា ហើយនេះជាចំណុចពីសេសដែលខុសពីប្រទេសដ៏ទៃ។សម្តីនេះ ត្រូវបានភាគីចិនបានឆ្លើយតមវិញថា សម្តេចនិយាយនេះសុទ្ធតែជាការពិត ហើយក៏ជាសម្តីដែលផុសចេញពីបេះដូងរបស់សម្តេច។

នៅក្នុងសន្និសីទកាសែតមានអ្នកកាសែតម្នាក់ បានចោទសួរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និង សម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១Cថា៖ “មិត្តចិន គឺផ្តល់ឥណទានដោយគោរពតាមការចង់បានរបស់កម្ពុជា នេះជាចំណុចពិសេសដែលខុសពីប្រទេសដ៏ទៃ។ តើភាគីចិនមានការធ្វើអត្ថាធិប្បាយយ៉ាងដូចម្តេចដែរ?

មិនរង់ចាំយូរ និងថ្លែងដោយទឹកមុខមាំ លោក Zhao Li jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបថា៖ “ប្រសាសន៍សម្តេចតេជោហ៊ុន សែនពិតជាប្រពៃណាស់ គាត់និយាយនេះសុទ្ធតែជាការពិត ហើយក៏ជាសម្តីដែលផុសចេញពីបេះដូងរបស់សម្តេច។”សម្រាប់អ្នកនាំពាក្យរូបនេះ ប្រទេសចិន និងកម្ពុជាគឺជាមិត្តដែកថែប ហើយក៏ជាប្រទេសជិតខាងដែលជិតស្និទនឹងគា្ន ប្រទេសទាំងពីរតែងតែជួយគ្នាទៅវិញទៅមកជាប្រចាំ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ។

បើតាមអ្នកនាំពាក្យភាគីចិនរូបនេះ ចិនតែងតែផ្តល់ជំនួយទាន់ពេលវេលា និង មានប្រសិទ្ធភាពដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមរបស់កម្ពុជាតាមសមត្ថភាពរបស់ខ្លួន។ហើយនេះគឺជាអត្ថន័យដ៏ត្រឹមត្រូវនៃការកសាងសហគមន៍មួយនៃអនាគតរួមគ្នាសម្រាប់ចិន និងកម្ពុជា។

លោក Zhao Li jian បន្តថា៖ លោកស៊ី ជីង ពីង ប្រធានាធិបតីនៃប្រទេសចិន កាលពីពេលថ្មីៗនេះបានដាក់ចេញនូវ “គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល” ដែលមានគោលបំណងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងអនុវត្តយ៉ាងពេញលេញនូវរបៀបវារៈការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។

លោកបញ្ជាក់ថា ៖ ប្រទេសចិនមានឆន្ទៈធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមនេះ ហើយនឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា និង នាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។

សូមបញ្ចាក់ថា អង្គភាពសារព៌ត៏មានភាសាចិនThe Cambodia China Times (ដែលហៅកាត់ថា CCTIMES)កាលពីថ្ងៃទី២៣ បានដកស្រង់ផ្សាយប្រសាសន៏របស់សម្តេចដែលមាននិយាយថា “មិត្តចិនគឺផ្តល់ឥណទានដោយគោរពតាមការចង់បានរបស់កម្ពុជា" ធ្វើអោយមានការចាប់អារម្មណ៌យ៉ាងខ្លាំង ស្ថាបន័ព៌ត៌មានរដ្ឋចិន និងបណ្តាញព៌ត៌មានភាសាចិនធំៗជាច្រើនបានផ្សាយបន្តរហូតទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីក្រសួងការបរទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង