Cct850x100 1
1800px x h300px kh

ពីស្រុកកំណើត៖សម្តេច ហ៊ុន សែន ប្រកាសដាច់ខាតមិនឱនក្បាលឱ្យបរទេសជិះជាន់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

កំពង់ចាម៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៣ វិច្ឆិកានេះ បានប្រកាសជំហសាជាថ្មីថា ក្នុងនាមជាមេដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចនឹងមិនឱនក្បាលឱ្យបរទេសជិះជាន់មកលើកម្ពុជាដូចសម័យអតីតកាលនោះទេ។ការប្រកាសនោះធ្វើឡើងក្នុងពេលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។

ថ្លែងចេញពីស្រុកកំណើតសម្តេចនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសម្តែងពីការសោកស្តាយពីការខូចខាតប្រទេសកម្ពុជាដោយសារសង្គ្រាមដោយសាររដ្ឋប្រហារ ១៨ មីនា ហើយគ្មានប្រទេសណាបង្ហាញការសោកស្តាយកម្ពុជាមានសង្រ្គាមនេះ។

បើតាមសម្តេច ហ៊ុន សែន ប្រទេសប្រជាធិបតេយ្យតែបែរជាគាំទ្ររដ្ឋប្រហារទៅវិញដូច្នេះ បានប្រកាសជាថ្មីថា ទោះតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពឱ្យបាន មិនអាចឱនក្បាលឱ្យបរទេសមកជិះជាន់កម្ពុជានោះទេ។សម្តេចក៏បានសង្កត់ធ្ងន់ថា «ខ្ញ៉ំនៅតែបន្តដឹកនាំទៀត ទោះប៉ុន្មានអាណត្តិទៀតក៏ដោយ ឱ្យតែប្រជាជននៅគាំទ្រ»៕

Khcct banner

អត្ថបទទាក់ទង