Cct850x100 1
1800px x h300px kh

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងចូលជាធរមាននៅថ្ងៃទី១ខែមករាឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន និងលោក ស៊ី ជីនពីង (រូបភាព៖ WMC)

ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន (China News Service) នៅថ្ងៃទី២២ខែវិច្ជិកានេះ។

ទីភ្នាក់ងារសារព័ត៌មានចិនដដែលនេះបានផ្សាយថា យោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មចិនបានអោយដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០។

យោងតាមកិច្ចព្រមព្រៀងនេះ សមាមាត្រនៃផលិតផលពន្ធសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសចិននិងកម្ពុជាឈានដល់លើសពី ៩០% ហើយការប្តេជ្ញាចិត្តក្នុងការបើកទីផ្សារពាណិជ្ជកម្មសេវាកម្មក៏ឆ្លុះបញ្ចាំងថាភាគីទាំងសងខាងបានផ្តល់អោយភាគីម្ខាងទៀតដែលជាដៃគូពាណិជ្ជកម្មក្នុងកម្រិតខ្ពស់បំផុត ។

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការក្នុងគំនិតផ្តួចផ្តើម “ផ្លូវមួយខ្សែក្រវាត់មួយ”និងជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី វានឹងជួយលើកកម្ពស់ការរីកចំរើននិងផ្តល់ផលប្រយោជន៍ដល់ សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង