Cct850x100 1

គិតត្រឹមថ្ងៃនេះរោងចក្រចំនួន១៣០បានព្យួរ ប៉ះពាល់ដល់កម្មករ១០ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មកររោងចក្រនៅកម្ពុជា។

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៧ មេសា រោងចក្រជាង១៣០បានដាក់ពាក្យព្យួរ ប៉ះពាល់ដល់កម្មករជិត១០ម៉ឺននាក់។ នេះបើតាមប្រសាសន៍របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការធ្វើចត្តាឡីស័ក ចំពោះកម្មករថ្ងៃ ចន្ទ ទី ២៧ ខែ មេសា ឆ្នាំ ២០២០។

នេះបើតាម លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា «តាមពិតទៅ រោងចក្រទាំងអស់នោះ ធាតុពិត ចង់បិទរោងចក្រទាំងស្រុងតែម្ដង ក៏ប៉ុន្តែ ដោយសារតែមានការសម្របសម្រួលពីរាជរដ្ឋាភិបាល និងលើកទឹកចិត្តឱ្យរោងចក្រទាំងអស់នោះ មកត្រឹមជាការព្យួរការងារវិញ។

អ្នកនាំពាក្យក្រសួងការងាររូបនេះ បានបន្តទៀតថា ការព្យួរការងារនេះ គឺមានន័យថា កម្មករកម្មការិនីជិត ១០ម៉ឺននាក់ នៅតែមានការងារធ្វើជាធម្មតា គ្រាន់តែមិនមកធ្វើការងារក្នុងរយៈពេលព្យួរនេះ ហើយរដ្ឋាភិបាលក៏បានផ្ដល់នូវប្រាក់ខែ ៤០ដុល្លារ ក្នុងរយៈពេលព្យួរនេះផងដែរ។


ពាក្យទាក់ទង: កម្មករ
Khcct banner

អត្ថបទទាក់ទង