Yearendyearend1140x150
Img 0571

ភ្នំពេញ និងខេត្ត៩ទៀតអស់អ្នកជំងឺកូវីដ១៩ ខណៈខេត្ត៣នៅតែបន្តមានអ្នកជំងឺ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃ២៧ មេសា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ និងខេត្តចំនួន៩ដែលធ្លាប់មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយអស់ហើយ បន្ទាប់ពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ ខណៈខេត្តចំនួន៣ទៀត នៅតែបន្តមានអ្នកជំងឺ។ នេះបើតាមរយៈទិន្នន័យពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។

បើតាមតួលេខពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានឲ្យដឹងថា រាជធានីភ្នំពេញ និងខេត្តចំនួន៩ដែលធ្លាប់មានអ្នកជំងឺកូវីដ១៩ គឺទទួលបានការព្យាបាលជាសះស្បើយអស់ហើយ ក្នុងនោះរួមមាន ភ្នំពេញ៤៨នាក់ ខេត្តកំពង់ចាម១៦នាក់, បាត់ដំបង៨ ,ព្រះវិហារ២, កំពត២នាក់, ត្បូងឃ្មុំ៤នាក់, កោះកុង២នាក់, កែប៤នាក់ សៀមរាប៧នាក់ និង ខេត្តកណ្ដាល២នាក់។

ចំណែកខេត្តដែលនៅតែបន្តមានអ្នកជំងឺកូវីដ១៩ដែលមិនទាន់ជាសះស្បើយគឺមានចំនួន៣រួមមាន ខេត្តព្រះសីហនុមានអ្នកជំងឺសរុប ៤០ នាក់ជាសះស្បើយ ៣៩នាក់, ខេត្តបន្ទាយមានជ័យមានអ្នកជំងឺសរុប៤នាក់ ជាសះស្បើយ៣នាក់,ខេត្តកំពង់ឆ្នាំងអ្នកជំងឺសរុប៣នាក់ ជាសះស្បើយ២នាក់។

គួរបញ្ជាក់ថា រហូតដល់ម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី ២៧ មេសានេះ ក្រសួងពុំរកឃើញអ្នកជំងឺកូវីដ១៩ ករណីថ្មីទេ ដែលកម្ពុជាមានចំនួនសរុប ១២២ករណីដដែល និងមាន២ករណីជាសះស្បើយនៅភ្នំពេញបន្ថែម ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់ ១១៩នាក់ និងមិនមានអ្នកស្លាប់ទេ។

តួលេខខាងលើបង្ហាញថាកម្ពុជាមានស្ថានភាពល្អប្រសើរពីកូវីដ១៩ ប៉ុន្តែក្រសួងសុខាភិបាលនៅតែសំណូមពរដល់ពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង