Yearendyearend1140x150

ប្រជាជនអូទ្រីសរាប់លានដែលមិនបានចាក់វ៉ាក់សាំងត្រូវហាមឃាត់មិនឲ្យចេញពីផ្ទះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាជនអូទ្រីសរាប់លានដែលមិនបានចាក់វ៉ាក់សាំងត្រូវហាមឃាត់មិនឲ្យចេញពីផ្ទះ ប្រភពរូប៖ ABC7 News

អូទ្រីស៖ ជំងឺកូវីដ-១៩នៅអឺរ៉ុប បានផ្ទុះឡើងវិញសារជាថ្មី ហើយអូទ្រីសកាលពីសប្តាហ៍មុនមានកំណត់ត្រាថ្មី ដែលក្នុងមួយថ្ងៃមានករណីរឆ្លងខ្ពស់ជាងគេ ប៉ុន្តែចំនួនអ្នកចាក់វ៉ាក់សាំងពេញលេញនៅក្នុងប្រទេសនេះ មានត្រឹមតែ ៦៥% ដែលទាបជាងប្រទេសសហភាពអឺរ៉ុបភាគច្រើន។

ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ នាយករដ្ឋមន្ត្រីអូទ្រីស លោក អាឡិចសាន់ដឺ ឆាលែនបឺក (Alexander Schallenberg) បានប្រកាសនៅថ្ងៃទី ១៤ ថា សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ដែលមិនទាន់បានចាក់វ៉ាក់សាំង ចាប់ពីថ្ងៃច័ន្ទទី១៥ តទៅ គឺហាមប្រាមមិនឲ្យចេញពីផ្ទះ។ ការសម្រេចចិត្តនេះក៏ជាករណីដំបូងក្នុងប្រទេសចំនួន ២៧ ក្នុងសហភាពអឺរ៉ុប។

បើយោងតាមកាសែត ឌឹ ហ្ការឌៀន (The Guardian) បានផ្សាយថា រដ្ឋអូទ្រីសខាងលើ (Upper Austria) និងក្រុងសលប៊ឺក(Salzburg) នៅថ្ងៃទី ១២ បានប្រកាលតំបន់ទាំងនោះ ចូលក្នុងស្ថានភាពបិទខ្ចប់។ បន្ទាប់ពីបញ្ចប់ការសន្ទនាតាមវីដេអូជាមួយប្រមុខដឹកនាំជនជាតិអូទ្រីសចំនួន ៩ រូបរួច លោក អាឡិចសាន់ដឺ ឆាលែនបឺក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការហាមប្រាម មិនឪ្យចេញពីផ្ទះនឹងត្រូវពង្រីកដល់ទូទាំងប្រទេសចាប់ពីថ្ងៃ ១៥ នេះតទៅ។

រដ្ឋមន្ត្រីសុខាភិបាលអូទ្រីស លោក Wolfgang Mückstein បាននិយាយថា ដោយសារតែប្រជាពលរដ្ឋ ដែលមិនបានចាក់វ៉ាក់សាំងត្រូវបានកំណត់ថា អាចចេញក្រៅផ្ទះក្នុងហេតុផលជាក់លាក់មួយចំនួន ប៉ុណ្ណោះ ដូច្នេះកុមារដែលមានអាយុ ១២ ឆ្នាំ ឬ អាយុក្រោមនេះ នឹងមិនត្រូវបានដាក់បញ្ចូលក្នុងបម្រាមនេះទេ ហើយការហាមប្រាមនឹងមានរយៈពេល ១០ ថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង