Cct850x100 1
1800px x h300px kh

ករណីកូវីដ១៩នៅកូរ៉េខាងត្បូងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ករណីកូវីដ១៩នៅកូរ៉េខាងត្បូងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា ប្រភពរូប៖ ស៊ិនហួរ

កូរ៉េខាងត្បូង៖ ការងើបឡើងវិញនៃករណីកូវីដ១៩កាន់តែខ្លាំងឡើង ហើយចំនួនអ្នកជំងឺធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងត្បូបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ បានចុះផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកាថា ចាប់តាំងពីប្រទេសកូរ៉េខាងត្បូង បានបន្ធូរបន្ថយ គោលនយោបាយប្រឆាំងការរាតត្បាតរបស់ខ្លួននៅដើមខែនេះ ជំងឺកូវីដ១៩បានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ហើយចំនួនអ្នកជម្ងឺធ្ងន់ធ្ងរបានកើនឡើងដល់ ៤៧៥ ករណី ដោយបានបង្កើតកំណត់ត្រាថ្មីរយៈពេល ៣ ថ្ងៃជាប់ៗគ្នាចាប់តាំងពីការផ្ទុះឡើង។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចំនួនករណីធ្ងន់ធ្ងរនៃកូវីដ១៩ក្នុងប្រទេសកូរ៉េខាងត្បូងមានលើសពី ៤០០ ករណីនៅថ្ងៃទី ៦ និងបន្តកើនឡើងក្នុងសប្តាហ៍បន្ទាប់ ដោយ ៤៦០ ករណីនៅថ្ងៃទី ១០ និង ៤៧៣ ករណីនៅថ្ងៃទី ១១ ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ប្រទេសកូរ៉េខាងត្បូង លោក Kwon Deok-cheol បាននិយាយថា ការកើនឡើងនៃករណីធ្ងន់ធ្ងរ គឺដោយសារតែការបន្ធូរបន្ថយការរឹតបន្តឹងការការពារការរីករាលដាលនៃកូវីដ១៩។ ធ្វើឲ្យចំនួនករណីដែលត្រូវបានបញ្ជាក់ប្រចាំថ្ងៃនៅតែមានលើសពី ២,០០០ ករណី ។

យោងតាមទិន្នន័យពីនាយកដ្ឋានគ្រប់គ្រងជំងឺកូរ៉េកូរ៉េខាងត្បូង បានបញ្ជាក់ករណីថ្មីចំនួន 2,368 នាក់នៅថ្ងៃទី ១២ លើសពី ២,៣០០ សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នា និងមានអ្នកស្លាប់ថ្មីចំនួន ១៨ នាក់។ ហើយមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីជាង ៣៩,០០០០ ករណី និងមានអ្នកស្លាប់សរុបចំនួន ៣,០៥១ នាក់។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានចេញបទបញ្ជាប្រតិបត្តិកាលពីថ្ងៃទី ១២ ដោយតម្រូវឱ្យមន្ទីរពេទ្យទូទៅចំនួន ៧ នៅតំបន់ទីប្រជុំជន កំណត់ទុកគ្រែ ១% សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ ដើម្បីឆ្លើយតបទៅនឹងការស្ទុះងើបឡើងវិញនៃកូវីដ១៩។

រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ធូរបន្ថយការរឹតបន្តឹងប្រឆាំងនឹងជំងឺរាតត្បាតជាបន្តបន្ទាប់ដែលចាប់ផ្តើមពីថ្ងៃទី ១ នៃខែនេះ។ ដោយប្រទេសនេះ គ្រោងនឹងវិលត្រឡប់មកជីវិតប្រចាំថ្ងៃជាបណ្តើរៗក្នុងបីដំណាក់កាល។ ដំណាក់កាលនីមួយៗមានរយៈពេល ៦ សប្តាហ៍ រួមទាំងរយៈពេលអនុវត្ត ៤ សប្តាហ៍ និង រយៈពេលវាយតម្លៃ ២ សប្តាហ៍។

គិតត្រឹមថ្ងៃទី ១២ ប្រជាជនកូរ៉េខាងត្បូង ៧៧.៦% បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-19។ នាយកដ្ឋានសុខាភិបាលព្យាករណ៍ថា អត្រាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងឈានដល់ ៨០% នៅពាក់កណ្តាលខែធ្នូ៕

Khcct banner

អត្ថបទទាក់ទង