Yearendyearend1140x150

រដ្ឋបាលតាលីបង់អាហ្វហ្គានីស្ថានបានចាប់ខ្លួនពួកសកម្មប្រយុទ្ធចំនួន ៦០០ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ូឡាស មូចាហ៊ីដ (Zabihullah Mujahid) ប្រភពរូប៖ ស៊ីនហួរ

កាប៊ុល៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ បានបដិសេធចំពោះការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម (IS) ឬ ក្រុម Daesh ដោយនិយាយថា កងកម្លាំងសន្តិសុខតាលីបង់អាហ្វហ្គានីស្ថាន បានចាប់ខ្លួនពួកសកម្មប្រយុទ្ធចំនួន ៦០០ នាក់ដែលមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធនាពេលកន្លងមក។

អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហ៊ូឡាស មូចាហ៊ីដ (Zabihullah Mujahid) បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងសន្តិសុខនៃរដ្ឋអ៊ីស្លាម Emirate បានបំផ្លាញមូលដ្ឋានចំនួន ២១ នៃក្រុម Daesh នៅក្នុងខេត្តផ្សេងៗគ្នា រួមមានទីក្រុង Kabul, Nangarhar និង Herat ហើយក៏បានចាប់ខ្លួនពួកសកម្មប្រយុទ្ធប្រហែល ៦០០ នាក់ក្នុងរយៈពេលបីខែកន្លងមកនេះ។ លោក Mujahid បាននិយាយថា ក្រុមនេះមិនទទួលបានការគាំទ្រពីអាហ្វហ្គានីស្ថានទេ ហើយសកម្មភាពរបស់ពួកគេ គឺស្ថិតក្រោមការគ្រប់គ្រង។

ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមានការព្រួយបារម្ភចំពោះវត្តមានរបស់ក្រុមអាល់កៃដា ក្រុមរដ្ឋឥស្លាម និងក្រុមមានគំនិតដូចគ្នា ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ឆ្លើយតបទៅនឹងសំណួរមួយ លោក Mujahid បាននិយាយថា អាហ្វហ្គានីស្ថាន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន និងស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយពួកគេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង