Yearendyearend1140x150

ក្រោយបើកប្រទេសបាន២ខែដាណឺម៉ាកផ្ទុះរលកទីបីនៃកូវីដ១៩ឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រោយបើកប្រទេសបាន២ខែដាណឺម៉ាកផ្ទុះរលកទីបីនៃកូវីដ១៩ឡើងវិញ ប្រភពរូប៖ Bloomberg.com 

ដាណឺម៉ាក៖ រដ្ឋាភិបាលដាណឺម៉ាក បានប្រកាសកាលពីពីរខែមុនថា ជំងឺកូវីដ-១៩លែងជា "ជំងឺដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សង្គម" ហើយថាការរឹតបន្តឹងការបង្ការជំងឺកូវីដ-១៩ក្នុងស្រុកទាំងអស់ត្រូវបានលុបចេញ។ ប្រទេសដាណឺម៉ាក បានក្លាយជាប្រទេសដំបូងគេនៅសហភាពអឺរ៉ុប ដែលត្រលប់ទៅរស់នៅជីវិតប្រចាំថ្ងៃវិញ ប៉ុន្តែបច្ចុប្បន្ននេះកំពុងប្រឈមមុខនឹងរលកទីបីនៃការឆ្លងជំងឺកូវីដ-១៩ ដោយករណីរាល់ថ្ងៃមានចំនួនលើសពី ២,០០០ករណី ដែលត្រូវបានរកឃើញ ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវពិចារណាលើការដាក់កំហិតការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឡើងវិញ។

យោងតាមCNN បានរាយការណ៍ថា ស្របពេលការផ្សព្វផ្សាយការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ មនុស្សពេញវ័យរបស់ប្រទេសដាណឺម៉ាក 88.3% បានចាក់វ៉ាក់សាំង ដូច្នេះហើយជនជាតិដាណឺម៉ាកបានរស់រនៅជីវិតប្រចាំថ្ងៃដូចមុនពេលគ្មានជំងឺកូវីដ១៩ ។ ពួកគេអាចចេញចូលបារ និងភោជនីយដ្ឋានដោយមិនបង្ហាញកាតចាក់វ៉ាក់សាំង ហើយមិនតម្រូវឲ្យពាក់ម៉ាស អាចប្រើប្រាស់រថយន្តសាធារណៈ រីឯ ការជួបជុំក៏មិនបានកំណត់ចំនួនមនុស្សឡើយ។ ប៉ុន្តែថ្មីៗនេះ ប្រទេសដាណឺម៉ាកក៏ដូចជាបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត កំពុងពិចារណាថាតើត្រូវបន្តវិធានការការពារជំងឺកូវីដ១៩ដែរឬទេ។

តាមសេចក្តីរាយការណ៍ថា រលកទីបីនៃការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសដាណឺម៉ាកកំពុងផ្ទុះឡើង។ នៅពាក់កណ្តាលខែកញ្ញា ករណីយ៉ាងតិចបំផុត ២០០ ករណីត្រូវរកឃើញក្នុងមួយថ្ងៃ ហើយរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចំនួនបានកើនឡើងដល់ ២,៣០០ ករណីក្នុងមួយថ្ងៃ ។

នាយករដ្ឋមន្រ្តី Mette Frederiksen បានប្រកាសនៅថ្ងៃទី ៨ ថា ប័ណ្ណសុខភាពឌីជីថលនឹងត្រូវបានណែនាំអនុវត្តឡើងវិញ ដោយតម្រូវឱ្យមនុស្សបង្ហាញភស្តុតាងថាពួកគេបានចាក់វ៉ាក់សាំងឬធ្វើតេស្តអវិជ្ជមានមុនពេលចូលបារនិងភោជនីយដ្ឋា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង