Cct850x100 1
1800px x h300px kh

អូស្រ្តាលីប្តេជ្ញាជួយកម្ពុជាទទួលជោគជ័យក្នុងនាមជាប្រធានអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ ម៉ារីស ផេន (រូបភាប៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ភ្នំពេញ៖ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាសម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឱកាសនេះ លោកជំទាវបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងក្របខ័ណ្ឌពហុភាគី ហើយនឹងធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានទទួលបានជោគជ័យ។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវ ម៉ារីស ផេន បានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្តល់ជូនកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣,២៥០,០០០ដូស ដែលក្នុងនោះចំនួន១លានដូសនឹងត្រូវប្រគល់ជូនកម្ពុជាមុនដំណាច់ឆ្នាំ២០២១នេះ។

លោកជំទាវ បានសាទរជូនចំពោះកម្ពុជាដែលបានទទួលធ្វើជាប្រធានអាស៊ាន ហើយសន្យាថា អូស្រ្តាលី នឹងជួយកម្ពុជា និង ធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានទទួលបានជោគជ័យ។

សម្តេច ហ៊ុន សែន បានឯកភាពការវាយតម្លៃរបស់លោកជំទាវចំពោះទំនាក់ទំនងរវាងប្រទេសកម្ពុជានិងអូស្រ្តាលីទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចបានមានប្រសាសន៍ថា អូស្រ្តាលីបានជួយកម្ពុជាច្រើនជាពិសេសលើវិស័យកសិកម្ម តាមរយៈការបង្កើតវិទ្យាស្ថានស្រាវជ្រាវបង្កាត់ពូជស្រូវ, វិស័យយោធា និងវិស័យអប់រំតាមរយៈការបើកសាលាភាសានៅកម្ពុជា និងការបើកឱ្យសិស្សកម្ពុជាទៅសិក្សានៅអូស្ត្រាលី និយវិស័យសុខាភិបាលតាមរយៈការផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។

ក្នុងក្របខ័ណ្ឌអាស៊ានសម្តេចសង្ឃឹមថា អូស្រ្តាលីនឹងចូលរួមជាមួយបណ្តាប្រទេសអាស៊ានដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្តាច់ដោយកូវី។

ចំពោះពាក់ព័ន្ធនឹងនយោបាយវិញ មិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយបង្ហើបឱ្យដឹងនោះទេ។តែយ៉ាងណាក៏ដោយបើតាមសម្តេច ហ៊ុន សែន រដ្ឋមន្រ្តីការបរទេសមកកម្ពុជា គឺមិនមែនជាការមកគាបសង្កត់ទេ ប៉ុន្តែប្រហែលជាការពន្យល់របស់គាត់ឱ្យកម្ពុជាយល់អំពីសម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី ដែលជារឿងសំខាន់(AUKUS)នឹងពិភាក្សាលើការងារជាច្រើន មានទាំងទ្វេភាគី និងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រទេសផលិតប៉ារម៉ាណូ។

សម្តេចពន្យល់ថា ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ដោយរាប់ចាប់ពីខែ៦ ឆ្នាំ២០២១មក កម្ពុជាអាចជីកមាសបានជិត៨០០គីឡូ ហើយបើគិតរយៈពេល១ឆ្នាំ កម្ពុជាអាចជីកមាសបានច្រើនជាងនេះទៅទៀត។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាក៏កំពុងសិក្សានៅកន្លែងផ្សេងទៀតដែលជាក្រុមហ៊ុនមួយដ៏ធំក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា។

ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-អូស្រ្តាលី ក៏មានការកើនឡើង ហើយជាមួយគ្នានេះ នៅពេលដែលអាសិបចូលជាធរមាននៅខែមករាខាងមុខនេះ ដូចនេះកម្ពុជានឹងធ្វើពាណិជ្ជកម្មជាមួយអូស្រ្តាលីកាន់តែច្រើនឡើងថែមទៀត។ នេះជាប្រសាសន៍សម្តេច ហ៊ុន សែន៕

Khcct banner

អត្ថបទទាក់ទង