Yearendyearend1140x150

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីស្កាត់ទៅជួបលោក កឹម សុខាជជែកពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក កឹម សុខា និង លោកជំទាវ ម៉ារីស ផេន(Marise Payne)។

ភ្នំពេញ៖ លោកជំទាវ ម៉ារីស ផេន(Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារី នៃប្រទេសអូស្ត្រាលី នៅថ្ងៃទី ៨ វិច្ឆិកានេះ បានស្កាត់ទៅជួបសម្តែងការគួរសម និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោក កឹម សុខា ប្រធានអតីតបក្សប្រឆាំងនៅគេហដ្ឋានរបស់លោក។

លោក កឹម សុខា បានគូសបញ្ជាក់ថា ក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីក៏បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីតែងតែតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយអូស្ត្រាលីនឹងពិភាក្សា សហការណ៍ជាមួយប្រទេសប្រជាធិបតេយ្យដ៏ទៃទៀតដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរលើបញ្ហាទាំងនេះ។

បើតាមលោកកឹម សុខា ក្នុងឱកាសនៃជំនួបនេះ លោកជំទាវរដ្ឋមន្ត្រីក៏បានសម្តែងនូវមនោសញ្ចេតនាដោយក្តីរំភើបរីករាយដែលបានជួបមុខនិងពិភាក្សាជាមួយលោក ដោយកន្លងមកលោកជំទាវធ្លាប់តែបានទទួលតាមរយៈរបាយការណ៍ពីសហការីគាត់។

លោកកឹម សុខា ថ្លែងថា "ប្រទេសអូស្ត្រាលី គឺជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ប្រកាន់យកនូវលទ្ធិប្រជាធិតេយ្យ សេរី ពហុបក្សដ៏រឹងមាំ ដែលស្ថិតនៅមិនឆ្ងាយពីប្រទេសកម្ពុជា និងជាពិសេសជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានចូលរួមផ្តួចផ្តើមនិងជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ ការស្វែងរកសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការកសាងប្រទេសកម្ពុជាឡើងវិញុំ

គួរបញ្ជាក់ថា លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាសម្រាប់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង