Yearendyearend1140x150

សមាគមន៍ពាណិជ្ជកម្មចិន​ឆោសាន​បរិច្ចាគ​សម្ភារ​និងថវិកា​ដល់​ខេត្តស្វាយរៀង​ដើម្បីចូលរួមប្រឆាំង​កូវីដ​

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ពិធីប្រគុលសម្ភារ។

ស្វាយរៀង៖ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោក តាំង លាក់ហាវ ប្រធានសមាគមន៍ពាណិជ្ជកម្មចិនឆោសាន និងសមាជិករបស់សមាគមន៍ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួន ផ្តល់ឱ្យរដ្ឋបាលខេត្តស្វាយរៀងសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

អំណោយទាំងនេះ ត្រូវបានចាត់ទុកថា ជាកាយវិការប្រកបដោយសប្បុរសធម៌ និង ជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងគ្រាលំបាក។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ និងថវិកា និងបានថ្លែងការអរគុណចំពោះ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោក តាំង លាក់ហាវ ប្រធានសមាគមន៍ពាណិជ្ជកម្មចិនឆោសាន និងសមាជិករបស់សមាគមន៍ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាផ្ទាល់ខ្លួន ផ្តល់ឱ្យរដ្ឋបាលខេត្តសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

បើតាមលោកអភិបាលខេត្តស្វាយរៀងរូបនេះ បានអះអាងថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមមានយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រួមទាំងការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ មិនត្រូវឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រស់នៅដោយអត់ស្បៀង ឬអាហារសម្រាប់បរិភោគនោះឡើយ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង