Yearendyearend1140x150

លោក ប្រាក់ សុខុន៖កម្ពុជាត្រៀមខ្លួនសម្រាប់ដំណាក់កាលជាសះស្បើយពីកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ហួរ ឆេងស៊ីម
/
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានថ្លែងអំពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ដំណាក់កាលជាសះស្បើយពីកូវីដ-១៩។លោកថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន-អាមេរិក កាលពីថ្ងៃទី២៣ មេសា។

នៅចំពោះមុនរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ាន និងអាមេរិក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជាបានព្យាយាមកាត់បន្ថយនូវផលប៉ះបាល់ជាអវិជ្ជមាននៃជំងឺឆ្លងកូវីដ១៩នេះ លើសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនសម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ។

បើតាមលោករដ្ឋមន្ត្រី ដើម្បី លើសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបន្តរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ការងារ ហើយដើម្បីទ្រទ្រង់ដំណើរការនេះក្នុងរយៈពេលវែង ការគាំទ្របីសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុតសម្រាប់កម្ពុជា។

គួរបញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ជាកិច្ចប្រជុំដោយផ្តោតសំខាន់លើភ្នាក់ងារកម្រិតខ្ពស់អាស៊ាន អាមេរិក ក្នុងកិច្ចពង្រឹងសហប្រតិបត្តិការ លើប្រព័ន្ធសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ និងការផ្លាស់ប្តូរដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងអាមេរិក។

តំណាងឱ្យមុខមាត់កម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងអំពីមធ្យោបាយនានា ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩មានដូចជា ការធ្វើឱ្យកាន់តែសកម្មឡើងនូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវជ្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ បង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការរាលដាលព័ត៌មានបិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ក្រសួងការបរទេស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង