Cct850x100 1
1800px x h300px kh

អភិបាលខេត្តព្រះសីហនុឲ្យពលរដ្ឋបំរើសេវាទេសចរណ៍នៅលើកោះត្រៀមលក្ខណ: ដើម្បីទទួលភ្ញៀវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ព្រះសីហនុ៖ ការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនពលរដ្ឋ ក៏ដូចជាអាជីវករបំរើសេវាទេសចរណ៍នៅលើកោះទាំងអស់ ឱ្យត្រៀមលក្ខណ: ជាមុន ដើម្បីទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងបរទេសនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ថ្លែងក្នុងពិធី សម្ភោធដាក់ឱ្យដំណើរការអាគារមណ្ឌលសុខភាពក្រុងកោះរ៉ុង និងផ្សព្វផ្សាយការរៀបចំក្រុងកោះរ៉ុង ជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំង ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងចក្ខុវិស័យបើកទេសចរណ៍វ៉ាក់សាំងជំហានទីមួយ មានក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង ព្រមទាំងតារាសាគរ នៃខេត្តកោះកុង និងបន្តបើកជំហានទីពីរនៅខេត្តសៀមរាប នៅខែមករា ឆ្នាំ២០២២ និងបន្តបើកជំហានទីបីនៅទូទាំងប្រទេសតែម្តង។

ទន្ទឹមនោះម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ ទាំងអស់ក្នុងក្រុងកោះរ៉ុង ត្រូវតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស និងចូលរួមអនុវត្តវិធានការ(SOP)របស់ក្រសួងទេសចរណ៍ ប្រកាន់ភ្ជាប់វិធានសុខាភិបាល ពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងវិធាន ការ៣.ការពារ និង៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាល ក៏បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាល និងអាគារច្រកចេញចូលតែមួយក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលនឹងត្រៀមដាក់ឱ្យដំណើរការនៅពេលឆាប់ៗខាងមុខនេះ និងបានបន្ត ដំណើរពិនិត្យប៉ុស្តិ៍សុខភាពនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ផងដែរ៕

Khcct banner

អត្ថបទទាក់ទង