Yearendyearend1140x150

លទ្ធផលកូវីដថ្ងៃទី២៤៖ គ្មានករណីឆ្លងថ្មី ហើយក៏គ្មានករណីជាសៈស្បើយដែរ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ២៤ មេសានេះ បានបញ្ជាក់ថា ករណីកូវីដ១៩ គ្មានទាំងអ្នកវិជ្ជមាន ហើយក៏គ្មានអ្នកជាសៈស្បើយដែរ ដោយអ្នកផ្ទុកនិងអ្នកជាគឺស្ថិតក្នុងស្ថេរភាពដដែល។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងក្នុងថ្ងៃ២៤ មេសានេះបានបញ្ជាក់ថា ករណីកូវីដ១៩នៅកម្ពុជាគឺស្ថិតនៅក្នុងស្ថេរភាពដដែល ដោយចំនួនអ្នកកើតនឹងអ្នកជាគឺមិនមានថយឬកើតថ្មីបន្ថែមនោះទេ។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងដដែល បានបង្ហាញពីគោលជំហរដ៏រឹងមាំ និងការសហការយ៉ាងចិត្តទុកដាក់ពីស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការចូលរួម និងការពារការរីករាលដាលបន្ថែមនៃជំងឹឆ្លងកូវីដ១៩នៅកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នករណីកូវីដ១៩នៅកម្ពុជាចាប់ពីខែមករារហូតមកដល់ថ្ងៃ២៤ មេសានេះ អ្នកកើតមានចំនួន១២២នាក់ ស្រី៣៨នាក់ បុរស៨៤នាក់ (អ្នកជាសៈស្បើយចំនួន១១០នាក់ កំពុងសម្រាកព្យាបាលចំនួន១២នាក់ ស្លាប់គ្មាន)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង