Cct850x100 1
1800px x h300px kh

“គោលនយោបាយគ្មានករណីចម្លងកូវីដ១៩”របស់ចិនគឺជាវិធីសាស្រ្តដែលចំណាយដើមទុនតិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន ប្រភពរូប៖ CGTN

ចិន៖ លោកវេជ្ជបណ្ឌិត ចុង ណានសាន អគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន បានមានប្រសាសន៍ថា “គោលនយោបាយគ្មានករណីចម្លងកូវីដ១៩” របស់ប្រទេសចិនមិនមែនជាវិធីសាស្រ្តដែលចំណាយដើមទុនមានតម្លៃខ្ពស់នោះទេ។

នៅពេលទទួលកិច្ចសម្ភាសន៍របស់ទូរទស្សន៍អន្តរជាតិចិន (CGTN) លោកបាននិយាយថា បើប្រៀបធៀបជាមួយនឹងការចំណាយក្នុងការព្យាបាល បន្ទាប់ពីការឆ្លងនៃអ្នកជំងឺកូវីដ១៩ “គោលនយោបាយគ្មានករណីចម្លងកូវីដ១៩” របស់ប្រទេសចិន គឺជាវិធីសាស្រ្តដែលចំណាយដើមទុនតិចជាង។

លោកបានពន្យល់ថា នៅក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ ការជ្រើសរើស “គោលនយោបាយគ្មានករណីចម្លងកូវីដ១៩” គឺជាមធ្យោបាយចុងក្រោយដែលត្រូវតែធ្វើដូច្នេះ ពីព្រោះវីរុសកូវីដ១៩ មានការរីករាលដាលលឿនខ្លាំងពេក ហើយសន្ទស្សន៍នៃការចម្លងគឺខ្ពស់ពេក។ ទោះបីជាមានវ៉ាក់សាំងការពារក៏ដោយ ក៏អត្រាមរណភាពនៃជំងឺនេះនៅទូទាំងពិភពលោកនៅតែខ្ពស់ គឺមានប្រហែលជា២%។ ហើយអត្រាមរណភាពដ៏ខ្ពស់នេះ គឺយើងមិនអាចមើលស្រាលបានឡើយ។

លោក ចុង ណានសាន បានបញ្ជាក់ថា ប្រទេសចិនជ្រើសរើស “គោលនយោបាយគ្មានករណីចម្លងកូវីដ១៩” នៅពេលនេះ គឺពិតជាមានការចំណាយទុនខ្ពស់ពិតមែន ក៏ប៉ុន្តែបើប្រៀបធៀបជាមួយនឹងការមិនអើពើចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ នោះការចំណាយនឹងរឹតតែខ្ពស់ជាងនេះទៅទៀត។

លោកពន្យល់បន្ថែមថា បច្ចុប្បន្ននេះមានប្រទេសមួយចំនួនកំពុងបន្ធូរបន្ថយគោលនយោបាយរបស់ពួកគេ ហើយនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ មានការឆ្លងករណីកូវីដ១៩មានចំនួនច្រើន ហើយប្រទេសទាំងនោះ ក៏ចាប់ផ្តើមរឹតបន្តឹងវិធានការការពារឡើងវិញ។ ម្តងបន្ធូរបន្ថយវិធានការការពារ ម្តងរឹងបន្តឹងវិធានការយ៉ាងដូច្នេះ ធ្វើឲ្យទុនក្នុងការចំណាយកាន់តែខ្ពស់ ហើយអាចធ្វើឲ្យប្រជាជននិងសង្គមទទួលរងឥទ្ធិពលផ្លូវចិត្តកាន់តែខ្លាំងឡើង។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជម្ងឺកូវីដនៅក្នុងប្រទេសចិន៕


Khcct banner

អត្ថបទទាក់ទង