Yearendyearend1140x150

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកនិងចិនហាក់ដូចជាមិនមានភាពល្អប្រសើរនោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនគឺលោក Wang Yi ក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូម ប្រភពរូប៖ ស៊ីស៊ីធីវី

ចិន-អាមេរិក៖ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិនគឺលោក Wang Yi ក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃអាទិត្យ។

ក៏ប៉ុន្តែ បរិយាកាសនៃជំនួបលើកនេះ មិនមានភាពល្អប្រសើរនិងរួសរាយរាក់ទាក់នោះទេ ដោយភាគីទាំងសងខាងមិនបានសូម្បីតែចាប់ដៃ ឬជល់កែងដៃនៅពេលជួបគ្នានោះ ហើយថែមទាំងអាចហិតដឹងថាមាន“ក្លិនរំសេវ”ទៀតផង។

លោក Blinken បាននិយាយដោយត្រង់ៗថា សហរដ្ឋអាមេរិកប្រឆាំងនឹងសកម្មភាពរបស់ទីក្រុងប៉េកាំង ដែលធ្វើឲ្យស្ថានភាពច្រកសមុទ្រតៃវ៉ាន់កាន់តែមានភាពតានតឹងឡើង។ លោក ក៏បានព្រមានកុំឲ្យប្រើឯកតោភាគីផ្លាស់ប្តូរស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់។ ហើយនៅក្នុងជំនួបនោះ លោកក៏បានលើកឡើងពីបញ្ហានៅទីបេ និងហុងកុង និងបញ្ហាសិទ្ធិមនុស្សជាដើម។

ចំណែកលោក Wang Yi ក៏បានព្រមានលោក Blinken វិញថា “បញ្ហាតៃវ៉ាន់គឺជាបញ្ហារសើបបំផុតរវាងចិន និងសហរដ្ឋអាមេរិក” ប្រសិនបើនៅពេលដោះស្រាយបញ្ហា មានកំហុសណាមួយកើតឡើង វានឹងបង្កឱ្យមានការខូចខាតយ៉ាងខ្លាំងក្លាដល់ទំនាក់ទំនងចិន-អាមេរិកទាំងមូល ។

លោក Wang Yi ក៏បានជំរុញឱ្យសហរដ្ឋអាមេរិកដឹងពីការ ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃ “ឯករាជ្យភាពតៃវ៉ាន់” ដែលត្រូវបានទាមទារឱ្យបន្ត “គោលនយោបាយចិនតែមួយ” ដ៏ពិតប្រាកដ ហើយមិនមែនជា“គោលនយោបាយចិនតែមួយ” ក្លែងក្លាយនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង