Yearendyearend1140x150

កម្ពុជាប្រកាស​បើក«​ប្រទេស​»ឡើងវិញ​លើ​គ្រប់​វិស័យចាប់​ពី​ថ្ងៃទី០១ វិច្ឆិកា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច ហ៊ុន សែន នៅថ្ងៃទី ១ វិច្ឆិកានេះ បានប្រកាស​បើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ ចាប់​ពី​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ​តទៅ​ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអាជីវកម្មនានាបើកដំណើរការឡើងវិញ ហើយ​​ប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្តនៅទូទាំងប្រទេស។

ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ សម្តេច ហ៊ុន សែន បានថ្លែងថា«នៅពេលនេះ ថ្ងៃនេះ​ យើង​ក៏ដូចជា​ចាប់ផ្តើម​នូវ​ការបើក​ប្រទេស​ឡើងវិញ បើទោះបីថា​យុទ្ធសាស្ត្រ​ទាក់ទង​នឹង​ការរៀបចំ​ដំណើរការ​នៃ​ការបើក​ប្រទេស​នេះ ត្រូវបាន​ទាក់ទិន​ជាមួយនឹង​ការអភិវឌ្ឍ​សង្គម​របស់​យើង យើង​នឹងដាក់​បន្ថែម​នៅពេល​ក្រោយ»។

បើតាមសម្តេច ហ៊ុន សែន កម្ពុជា​បានធ្វើការ​សាកល្បង​រួចមកហើយ​ កាលពី​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ទាក់ទិន​នឹង​ការសាកល្បង​ដ៏​ធំ ហើយ​បន្ទាប់​ពី​ការសាកល្បង​នេះ​ក៏​អាចឱ្យ​មានការ​វាយតម្លៃ​បាន​ ថា​តើ​គួរតែ​ទៅមុខ​ឬ​ទៅក្រោយ។

លោក​មានប្រសាសន៍ថា៖ «នៅក្នុង​បញ្ហា​នេះ យើង​បានកំណត់​តាំងពី​ដើមទី​ថា​ នៅពេល​ដែលមាន​វ៉ាក់សាំង យើង​កំណត់​ការចាក់​វ៉ាក់សាំង ​គឺជា​គន្លឹះ​សំខាន់ ​បន្ទាប់ពី​វិធាន​ការដែល​យើង​បានធ្វើ​កន្លងទៅ គឺ​ការរុករក ការធ្វើ​តេស្ត ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការព្យាបាល»។

ជាមួយគ្នានោះ សម្តេចក៏បានលើកឡើងពីការ គួរសាកល្បងបើក ខារ៉ាអូខេឡើងវិញឬអត់?ព្រោះកម្ពុជាបានចាប់ផ្តើមរស់នៅ ក្នុងគន្លងថ្មី ជាមួយមេរោគកូវីដ១៩ហើយ ខណៈនាពេលកន្លងទៅ ការបិទខារ៉ាអូខេនេះ មានស្ត្រីភាគច្រើនបានសម្តែងការគាំទ្រ និងត្រេកអរនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង