Yearendyearend1140x150

ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ថៃរកឃើញករណីឆ្លងកូវីដ១៩ចំនួនជាង៩ពាន់នាក់បន្ថែមនៅថ្ងៃនេះ ប្រភពរូប៖ The Bangkok post

ថៃ៖ ប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៩,៦៥៨ នាក់បន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន ៨៤ នាក់ នៅថ្ងៃទី២៨ ខែតុលានេះ។

ក្រសួងសុខាភិបាលថៃ បានរាយការណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺថ្មីចំនួន ៩,៦៥៨ នាក់បន្ថែមទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះមាន ២១៨ បានរកឃើញនៅក្នុងពន្ធធនាគារ។

ខណៈអ្នកជំងឺ ៩៩,១៤៤ នាក់ បានជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។ ហើយករណីសរុបនៅក្នុងប្រទេសនេះ បានកើនឡើងចំនួន ១,៨៨៤,៩៧៣ នាក់ ជាមួយនឹងករណីស្លាប់សរុបចំនួន ១៩,០០៦ នាក់។

ដោយឡែកមនុស្ស ៣៥៧,៦០៨ នាក់ បានទទួលការចាក់វ៉ាក់សាំងលើកដំបូង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ក្នុងនោះ ៣៥៣,៨៣៦ នាក់បានចាក់លើកទី២ និង ៥១,៥១០ នាក់បានចាក់វ៉ាក់សាំងដូសទី៣ ដែលនាំឱ្យចំនួនវ៉ាក់សាំងសរុបដែលបានគ្រប់គ្រងទូទាំងប្រទេសដល់ ៧២,៨១២,៤៨៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង