Yearendyearend1140x150

អង្គការសុខភាពពិភពលោក៖«វីរុសជំងឺកូវីដ ១៩ គឺមានប្រភពដើមពីសត្វព្រៃ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី Fadela Chaib អ្នកនាំពាក្យអង្គការសុខភាពពិភពលោក

(ហ្សឺណែវ) ៖អ្នកនាំពាក្យអង្គការសុខភាពពិភពលោកថែ្លងថា វីរុសជំងឺកូវីដ ១៩ គឺមានប្រភពដើមពីសត្វព្រៃ ពុំមែនបង្កើតឡើងដោយមនុស្សនៅក្នុងបន្ទប់ពិសោធន៍នោះឡើយ

លោកស្រី Fadela Chaib អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅក្រុងហ្សឺណេវដែលធ្វើឡើងកាលពីថ្ងៃទី ២១ ខែមេសា ថា អង្គការសុខភាពពិភពលោកសម្គាល់ថា ផែ្អកលើភស្តុតាងបច្ចុប្បន្នបានបង្ហាញថា វីរុសជំងឺកូវីដ ១៩ គឺមានប្រភពដើមពីសត្វព្រៃ ពុំមែនការបង្កើតឡើងដោយមនុស្សនៅក្នុងបន្ទប់ពិសោធន៍នោះឡើយ។

ឆ្លើយតបនឹងពាក្យចចាមអារ៉ាមស្តីពីប្រភពដើមនៃវីរុសជំងឺកូវីដ ១៩ ដែលផ្សព្វផ្សាយលើប្រព័ន្ធសារព័ត៌មាននិងបណ្តាញទំនាក់ទនងសង្គម លោកស្រី Fadela Chaib បានថែ្លងថា អង្គការសុខភាពពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ក៏ដូចជាពាក្យចចាមអារ៉ាមផងដែរ។នាពេលបច្ចុប្បន្ននេះ គ្រប់ភាគីទាំងអស់គួរតែផ្តោតលើការពិត តែមិនមែនភ័យខ្លាចនោះទេ៕អត្ថបទ វិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង