Cct850x100 1
1800px x h300px kh

វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត៤ពាន់នាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ជិត៤ពាន់នាក់បន្ថែម ប្រភពរូប៖ VN Express International

វៀតណាម៖ ប្រទេសវៀតណាម បានរាយការណ៍ពីករណីថ្មីនៃការឆ្លងជំងឺកូវីដ១៩ ក្នុងស្រុកចំនួន ៣,៩៧៧ ករណី កាលពីថ្ងៃទី១៩ ខែតុលា។ អ្នកជំងឺ ដែលបានរកឃើញនៅក្នុងទីក្រុងចំនួន ៥០ បាននាំឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរលកថ្មីនេះ កើនឡើងដល់ ៨៨១,៥២២ ករណី។

ទីក្រុងដែលមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេគឺ ទីក្រុងហូជីមិញ មានករណីឆ្លងចំនួន ១,២០៥ ករណី, ទីក្រុងប៊ីងឌឿង ចំនួន ៤៧១ ករណី និងទីក្រុង ដុងណៃ ចំនួន ៤១៧ ករណី។

ខណៈចំនួនអ្នកស្លាប់ថ្មី ៥៦នាក់ ត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិ ដោយរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារកូវីដ១៩សរុបមានចំនួន ២១,៥៤៣ ករណីនៅក្នុងរលកទី ៤ ដែលបានផ្ទុះឡើងនៅចុងខែមេសា។

ប្រទេសវៀតណាម បានចាក់វ៉ាក់សាំងមួយដូសដល់មនុស្សជាង ៥០.៣ លាននាក់ និងមនុស្សប្រហែល ២០.២ លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕ 

Khcct banner

អត្ថបទទាក់ទង