Yearendyearend1140x150

ក្រុមហ៊ុន០៣ គម្រោងបង្កើតរោងចក្រផលិតប្រអប់នំ ខ្សែកាប និងសម្ភារៈវេចខ្ចប់នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/


ភ្នំពេញ៖ ក្រុមហ៊ុនចំនួន០៣ ដែលក្នុងនោះមានក្រុមហ៊ុនដែលគម្រោងបង្កើតរោងចក្រផលិតប្រអប់នំ បង្កើតរោងចក្រផលិតខ្សែកាប និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់នៅ ដែលក្រុមហ៊ុនទាំងនោះនិងអាចបង្កើតការងារផងដែរ។ នេះបើយោងតាមការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងនៅថ្ងៃទី២០ ខែមេសានេះ ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៣ គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ "វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ" ជូនដល់ក្រុមហ៊ុនទាំងនោះ។

ក្នុងនោះមាន ក្រុមហ៊ុនទី១ គឺ M.M.A.S (Cambodia) Co., Ltd. មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងបង្កើតរោងចក្រផលិតប្រអប់នំ មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។

ក្រុមហ៊ុនទី២ គឺ Long Purse Industrial (Cambodia) Co., Ltd. មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង គម្រោងបង្កើតរោងចក្រផលិតខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ពាន់ ហ្គីហ្គា រីស៍ស មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៥កន្លែង។

ក្រុមហ៊ុនទី៣ គឺ Xiangsong Printing (Cambodia) Co., Ltd. មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ខេត្តស្វាយរៀងគម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់ មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រោងចក្រ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង