Yearendyearend1140x150

អ្នកពាក់ព័ន្ធនឹង«រោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ឯ.ក» សូមធ្វើចត្តាឡីស័កតាមដានសុខភាព

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/


អ្នកដែលពាក់ព័ន្ធនឹង រោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ឯ.ក តំបន់សេដ្ឋកិច្ចពិសេស តាយ សេង១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រោះកម្មករ-កម្មការិនីមួយចំនួនតូច មានវិជ្ជមានកូវីដ-១៩ សូមធ្វើចត្តាឡីស័កតាមដានសុខភាពរបស់ខ្លួន។

(ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)

ស្វាយរៀង៖ រដ្ឋបាលខេត្ត បានអំពាវនាវអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ​ជាមួយនឹងកម្មករ-កម្មការិនី ឬអ្នកដែលពាក់ព័ន្ធនឹងរោងចក្រ ព្រោះកម្មករ-កម្មការិនីមួយចំនួនតូចមានវិជ្ជមានកូវីដ-១៩ កន្លងមក នៅរោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ឯ.ក តំបន់សេដ្ឋកិច្ចពិសេស តាយ សេង១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 

ជាមួយនឹងករណីនេះ អាជ្ញាធរខេត្តស្វាយរៀង សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ក្នុងរយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ឱ្យបានលឿនតាមដែលអាចធ្វើបាន។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង